​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​យុទ្ធសាស្ត្រ​ចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ជួញ​ដូរ​គ្រឿងញៀន​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​០​៦​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៌​ខ្ពង់ខ្ពស់​បើក​សិក្ខាសាលា​ស្តីពី​ “​យុទ្ធសាស្ត្រ​ចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ជួញ​ដូរ​គ្រឿងញៀន​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​វេជ្ជបណ្ឌិត​ ​តែង​ ​គ​ន្ធី ​អគ្គលេខាធិការ​ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ​ថោ​ង​ ​សុគន្ធា​ ​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ព្រមទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​ក្រោម​ឱវាទ​ក្រសួង​ ​បណ្តា​អង្គការ​ដៃគូ​រ​ ​ប្រតិបត្តិ​ករ​ ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​និង​វិ​ស័យ​ទូរគមនាគមន៍​ ​សរុប​ចំនួន​៤​០​០​នាក់​។​

នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្ដម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ ​គឺ​ដើម្បី​ចូល​រួមចំណែក​អនុវត្ត​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គ្មាន​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២​០​២​៥​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ជួញ​ដូរ​គ្រឿងញៀន​ ​ព្រមទាំង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ជូន​ដល់​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​។​

​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​តែង​បាន​ចូលរួម​ជាប្រចាំ​ទន្ទឹមគ្នា​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ ​ក្នុង​សកម្មភាព​ពហុ​វិ​ស័យ​របស់​រាជរដ្ឋាភិបាល​ ​ដែល​តែងតែ​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​បញ្ហា​ជំងឺ​អេដស៍​ ​និង​គ្រឿងញៀន​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​កន្លងទៅ​យើង​មាន​មោទនភាព​ក្រោយពេល​ដែល​យើង​ទាំងអស់គ្នា​ ​បាន​ធ្វើសកម្មភាព​ព្រម​ៗ​គ្នា​ ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ ​អត្រា​ចម្លង​ជំងឺ​អេដស៍​ពេលនេះ​បាន​បន្ត​ធ្លាក់ចុះ​ ​ប៉ុន្តែ​បញ្ហា​គ្រឿងញៀន​ខុស​ពី​ជំងឺ​អេដស៍​ ​រាជរដ្ឋាភិបាល​មាន​វិធានការ​ទប់​ស្កាត់​ប្រយុទ្ធ​ប្រឆាំង​៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​គ្រឿងញៀន​ជំហាន​ទី​១​ ​ទី​២​ ​ទី​៣​ ​និង​ទី​៤​ ​តាម​ការ​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​ ​ហើយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជា​សមាជិក​ក្នុង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ ​នឹង​បង្ការ​ទប់​ស្កាត់​បង្ក្រាប​តាម​ច្រក​ ​បញ្ញើ​ប្រៃសណីយ៍​។​ ​ក្នុង​យុទ្ធនាការ​នេះ​ ​សមត្ថកិច្ច​ចាប់បាន​សា​ធាតុ​ញៀន​ ​ឬ​គ្រឿងញៀន​រាប់​តោន​ ​បាន​យកទៅ​បំផ្លាញ​ចោល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ដល់​សិក្ខាកាម​ដែល​មាន​វត្តមាន​នៅ​ទីនេះ​ ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​នាំគ្នា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដែល​បាន​នឹង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​យើង​ ​ដល់​ប្រជាជន​យើង​ ​នាំឲ្យ​យើង​មាន​កង្វល់​ចំពោះ​សុវត្ថិភាព​សាធារណៈ​ ​សន្តិសុខ​ក្នុង​សង្គម​ទាំងមូល​ ​និង​បំផ្លាញ​សុខភាព​ចំពោះ​អ្នក​សេព​គ្រឿងញៀន​។​

​​ថ្លែង​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ទាំងអស់​ ​ដែល​បាន​ចូលរួម​ជជែក​ពិភាក្សា​ ​យ៉ាង​ផុលផុស​ ​ធ្វើឲ្យ​អង្គ​សិក្ខាសាលា​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​។​ ​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ស្នើ​ដល់​ ​លោក​ ​លោកស្រី​ ​ជា​តំណាង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​ដែល​បាន​អញ្ជើញ​មក​នា​ពេលនេះ​ ​គឺ​ជាសកម្ម​ជន​ចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​ត្រូវ​យកចំណេះ​ដឹង​ ​ដើម្បី​បន្ត​គាំទ្រ​សកម្មភាព​ជួយ​សង្គម​ ​តាម​ការ​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​របស់​ខ្លួន​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍