​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​

Ministry of Post and Telecommunications

​ខេត្ត​រតនគិរី​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​០​៥​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជានា​យក​ខុទ្ទកាល័យ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់​កម្រង​ផ្កា​ ​និង​គោរពវិញ្ញាណក្ខន្ធ​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​សមាជិកព្រឹទ្ធសភា​ ​ដែល​បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​វេលា​ម៉ោង​ ​០​១​:​២​០​នាទី​អធ្រាត្រ​ ​ក្នុង​ជន្មាយុ​ ​៨​២​ឆ្នាំ​ ​ដោយ​រោគាពាធ​។​

​សព​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​សាសនា​ ​និង​ទំនៀមទំលាប់​របស់​ជនជាតិ​ភាគតិច​ ​ចាប់ពី​ថ្ងៃ​ទី​១​២​ ​រហូតដល់​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ស្ថិ​ន​នៅ​គេហដ្ឋាន​ ​ភូមិ​ទេស​អន្លង់​ ​សង្កាត់​បឹង​កន្សែង​ ​ក្រុង​បាន​លុង​ ​ខេត្ត​រតនគិរី​។​

​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​សូម​បាន​ទៅកាន់​សោយ​សុខ​ក្នុង​សុគតិភព​ជា​កុំបីឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”