​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឱ្យ​សមាជិក​សហគមន៍​ ​និង​កុមារី​ ​T​e​c​h​n​ovation​ ​កម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៧​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​.- CBR​D​ ​Fund​) ​បាន​អនុញ្ញាត​ឱ្យ​សមាជិក​សហគមន៍​ ​និង​កុមារី​ ​T​e​c​h​n​ovation​ ​កម្ពុជា​ ​ដែល​ជា​ក្រុម​ទទួល​បាន​ជ័យ​លា​ភី​លេខ​២​ក្នុង​កម្មវិធី​ប្រកួតប្រជែង​លំដាប់​ថ្នាក់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ ​និង​សាធារណរដ្ឋ​កូរ៉េ​ ​ចូល​ជួប​សំណេះសំណាល​ ​និង​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​

​កម្ម​វី​ធី​ ​T​e​c​h​n​ovation​ ​កម្ពុជា​ ​គឺជា​កម្មវិធី​ប្រកួតប្រជែង​ផ្តោត​សំខាន់​ទៅលើ​ការ​លើកទឹកចិត្ត​កុមារី​ ​ឬ​យុវនារី​ ​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ ​និង​ធុរកិច្ច​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ ​១​២​ស​ប្តាហ៍ ​ស្តីពី​ “​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ (​Mobile​ ​A​p​p​) ​និង​សហគ្រិន​ភាព​” ​ដល់​កុមារី​ ​ឬ​យុវនារី​ចាប់ពី​អាយុ​១​០​-​១​៨​ឆ្នាំ​។​ ​កម្មវិធី​នេះ​មាន​មេរៀន​ ​និង​របៀបរបប​បណ្តុះបណ្តាល​រៀបចំ​ដោយ​សហគមន៍​ ​T​e​c​h​n​ovation​ ​សកល​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក​ ​ហើយ​ត្រូវ​បាន​គេ​យកមក​អនុវត្ត​នៅ​តាម​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។​ ​កម្មវិធី​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៤​មក​ ​ដោយ​បាន​ចូលរួម​ជ្រោមជ្រែង​ដោយ​សហគមន៍​អ្នកស្ម័គ្រចិត្ត​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ជា​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស​ ​បង្កើត​គំនិត​ ​និង​សរសេរ​កូ​ដ​កម្មវិធី​ទូរស័ព្ទ​ដៃ​ ​ដោយមាន​ការ​សហការ​ជាមួយ​សាលាមធ្យមសិក្សា​នានា​ក្នុងស្រុក​ដើម្បី​រៀបចំ​ការ​បណ្តុះបណ្តាល​នេះ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ក្នុង​ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នីមួយៗ​ក៏​មានការ​ជ្រើសរើស​ថ្នាក់​ជាតិ​នូវ​ក្រុម​កុមារី​ដែល​មាន​ស្នាដៃ​ក្នុង​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ​និង​ការ​ជ្រើសរើស​ក្រុម​កុមារី​ចូលរួម​ប្រលង​ប្រជែង​ជា​អន្តរជាតិ​ ​មាន​ដូចជា​ការ​ប្រលង​ប្រជែង​លំដាប់​ថ្នាក់​ពិភពលោក​ក្នុង​សហគមន៍​ ​T​e​c​h​n​ovation​ ​នៅ​សហរដ្ឋអាមេរិក​។​

*គួ​បញ្ជាក់​ផង​ដែរ​ថា​ ​មូលនិធិ​ស​.​អ​. ​បាន​ចាប់ផ្តើម​ចូលរួម​ជា​ផ្អែក​មួយ​ក្នុង​ការឧបត្ថម្ភ​ដល់​កម្មវិធី​ ​T​e​c​h​n​ovation​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​មក​ ​ជាក់ស្តែង​ជា​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ក្រុម​កុមារី​កម្ពុជា​ដែល​មានឈ្មោះ​ថា​ ​Liter​Tree​ ​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ការប្រឡងប្រជែង​ថ្នាក់​ពិភពលោក​នៅ​ទីក្រុង​សាន​ហ្រ្វាន់​ស៊ី​ស្កូ ​សហរដ្ឋអាមេរិក​ ​និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ​២​ ​លំដាប់​ពិភពលោក​ ​ដោយ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ “N​e​an​g​ ​Nor​g​” ​សម្រាប់​អភិ​រក្ស​កំណាព្យ​ខ្មែរ​។​ ​ក្នុង​នោះ​ដែរ​ ​ក្រុម​កុមារី​ ​T​e​c​h​n​ovation​ ​មួយ​ក្រុម​ទៀត​ក៏​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​e​-​ICON​ ​World​ ​Contest​ ​លើក​ទី​៩​ ​ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្នាក់​ពិភពលោក​ ​ហើយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​២​ ​ក្នុង​ការ​ប្រកួត​ដែល​រៀបចំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មាន​សម្តែង​ការ​អប​អរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​របស់​កុមារី​ ​ព្រមទាំង​សហគមន៍​ ​T​e​c​h​n​ovation​ ​ដែល​បាន​ពាំ​នាំមក​នូវ​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុង​ការ​ទទួល​បាន​ជ័យ​លា​ភី​ដល់ទៅ​២​ ​លើឆាកអន្តរជាតិ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ” ​កម្មវិធី​ ​T​e​c​h​n​ovation​ ​កម្ពុជា​ ​គឺជា​កម្មវិធី​ដែល​ជួយ​ជ​ម្រុ​ញ​ការ​ ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខាង​វិ​ស័​យ​បច្ចេកវិទ្យា​ ​និង​សហគ្រិន​ភាព​ ​នៅ​កម្ពុជា​ ​ស្របតាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​។​ ​សព្វថ្ងៃនេះ​ ​យើង​កំពុង​ខ្វះខាត​ធនធានមនុស្ស​ក្នុង​វិ​ស័យ​នេះ​ ​សម្រាប់​បម្រើ​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​កម្មវិធី​បណ្តុះបណ្តាល​កុមារ​វ័យក្មេង​ ​ពី​ជំនាញ​បច្ចេកវិទ្យា​និង​ការ​ស​សេរ​កូ​ដ​ ​ដោយ​អាច​បំផុស​ឱ្យ​ពួកគេ​ចាប់អារម្មណ៍​ ​និង​ចាប់​យក​ជំនាញ​នេះ​ ​នៅ​ពេលក្រោយ​ទៀត​ ​ហើយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគម​នាគ​មន៍ ​រួម​ទាំងមូល​និធិ​ស​.​អ​. ​នឹង​បន្ត​ការ​គាំទ្រ​ ​ទាំង​កម្លាំងចិត្ត​ ​បច្ចេកទេស​ ​និង​ថវិកា​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្មវិធី​ដំណើរការ​បន្ត​ទៀត​៕

 

អត្ថបទជាប់ទាក់ទង