​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​មូលនិធិ​ ​ក​.​ស​.​ទ​. – U.S.O. ​FUND​) ​លើក​ទី​១​៣​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​៨​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​មូលនិធិ​ ​ក​.​ស​.​ទ​-U.S.O. ​FUND​) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​ក​.​ស​.​ទ​. ​លើក​ទី​១​៣​ ​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី​៖​

​១​. ​វឌ្ឍនភាព​ការងារ​លេខាធិការដ្ឋាន​ ​របស់​មូលនិធិ​ ​ក​.​ស​.​ទ​.

​២​. ​វឌ្ឍនភាព​ ​នៃ​ការស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅ​តំបន់​អាទិភាព​ទាំង​៧​

​៣​. ​វឌ្ឍនភាព​ ​នៃ​ការស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅ​តាម​បណ្តាល​ខេត្ត​ ​និង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

​៤​. ​គោលការណ៍​ជា​មូលដ្ឋាន​ ​សម្រាប់​កំណត់​ទីតាំង​តំបន់​ដែល​ត្រូវ​ស្ថាបនា​ស្ថានីយ​អង់តែន​ក្រោម​មូលនិធិ​ ​ក​.​ស​.​ទ​.

​៥​. ​ស្នើសុំ​ទូទាត់​ជាមុន​ (​Offset​) ​របស់​ក្រុមហ៊ុន​ ​ស្មា​ត​អា​ស្សា​តា​សម្រាប់​ឆ្នាំ​២​០​១​៨​-​២​០​១​៩​៕

អត្ថបទជាប់ទាក់ទង