​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ក្រុម​ការងារ​បច្ចេកទេស​ ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣​ (​ឃុំ​ជៀប​ ​ឃុំ​ទួល​ខ្ពស់​ ​និង​ឃុំ​ក្បាលទឹក​) ​ដោះស្រាយ​នូវ​បញ្ហា​នៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​បរិវេណ​វត្ត​មហា​កុសលចេតនា​រាម​(​វត្ត​អ​ញ្ជា​ញ​) ​នៅ​ឃុំ​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ជាពិសេស​សម្រាប់​អនុវត្តន៍​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ​។​

​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​អនុប្រធាន​ ​និង​ក្រុម​ការងារ​ ​បាន​ចុះ​ពិនិត្យ​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ស្ថិតនៅ​ឃុំ​ជៀប​, ​ឃុំ​ទួល​ខ្ពស់​ ​និង​ឃុំ​ក្បាលទឹក​ ​មាន​ដូច​ខាងក្រោម​៖​

(​១​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​សំណើ​សុំ​ផ្លូវ​កៅស៊ូ​ ​០​១​ខ្សែ​ ​ប្រវែង​២​៣​គីឡូម៉ែត្រ​ ​ភ្ជាប់​ពី​ឃុំ​ខ្លុង​ពពក​ ​ទៅ​ឃុំ​ជៀប​ ​នៅ​ឃុំ​ជៀប​

(​២​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​សាងសង់​សាលាបុណ្យ​ ​ប្រវែង​ ​១​០​,​៥​ ​ម៉ែត្រ​ ​ទទឹង​ ​៨​,​៥​ម៉ែត្រ​ ​នៅ​ភូមិ​កោះ​ខ្ទម្ភ ​ឃុំ​ជៀប​

(​៣​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវ​ ​០​១​ខ្សែ​ប្រវែង​ ​៩​០​០​ម៉ែត្រ​ ​នៅ​ភូមិ​រកា​ទង​ ​ឃុំ​ទួល​ខ្ពស់​

(​៤​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ស្ពាន​ ​០​១​កន្លែង​ប្រវែង​ ​៤​០​ម៉ែត្រ​ ​នៅ​ឃុំ​រកា​ទង​ ​ឃុំ​ទួល​ខ្ពស់​

(​៥​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ជួសជុល​ទំនប់ទឹក​កុមារ​ ​ប្រវែង​១​៥​០​ម៉ែត្រ​ ​ដែល​ឆ្នាំ​កន្លងទៅ​ទឹក​ហូរច្រោះ​លើ​ផ្លូវ​ ​នៅ​ភូមិ​ត្រពាំង​ស្មាច់​ ​ឃុំ​ទួល​ខ្ពស់​

(​៦​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវកាត់​ភូមិ​ត្រពាំង​ស្មាច់​ ​ដែល​មាន​ប្រវែង​ ​២​,​៥​០​០​ម៉ែត្រ​ ​នៅ​ឃុំ​ទួល​ខ្ពស់​

(​៧​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ស្ពាន​ឆ្លងកាត់​ស្ទឹង​ដែល​មាន​ប្រវែង​៣​០​ម៉ែត្រ​ ​នៅ​ភូមិ​ត្រពាំង​ស្មាច់​ ​ឃុំ​ទួល​ខ្ពស់​

(​៨​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ជួល​ជួសជុល​ទំនប់ទឹក​ ​១​កន្លែង​ ​នៅ​ភូមិ​ឡ​ ​ឃុំ​ទួល​ខ្ពស់​

(​៩​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​សាងសង់​របង​វិហារ​ឥស្លាម​ ​ប្រវែង​ ​១​៧​០​ម៉ែត្រ​ ​នៅ​ភូមិ​ស្រែ​ចាន​ ​ឃុំ​ទួល​ខ្ពស់​

(​១​០​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវថ្នល់​ក្រាល​គ្រួស​ក្រហម​ ​០​១​ខ្សែ​ ​ប្រវែង​១​,​៥​០​០​ម៉ែត្រ​ ​នៅ​ភូមិ​ស្រែ​ចាន​ ​ឃុំ​ទួល​ខ្ពស់​

(​១​១​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវ​ប្រវែង​ ​១​២​០​០​ម៉ែត្រ​ ​នៅ​ក្នុង​ភូមិ​ឡ​ ​ឃុំ​ក្បាលទឹក​

(​១​២​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ស្តារ​ប្រឡាយ​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ប្រវែង​ ​៣​,​៥​០​០​ម៉ែត្រ​ ​ដែល​ល​ហូរកាត់​ចំនួន​ ​០​៤​ភូមិ​ ​នៅ​ឃុំ​ក្បាលទឹក​

(​១​៣​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវលំ​ ​០​១​ខ្សែ​ ​ប្រវែង​ ​៣​,​០​០​០​ម៉ែត្រ​ ​ដែល​តាមផ្លូវ​រទេះ​ចាស់​ ​ដោយ​ត្រូវ​ទឹក​ហូរច្រោះ​ដាច់​ពិបាកធ្វើ​ដំណើរ​ ​នៅ​ឃុំ​ក្បាលទឹក​

(​១​៤​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ផ្លូវលំ​ ​០​១​ខ្សែ​ ​ប្រវែង​ ​៣​០​០​ម៉ែត្រ​ ​នៅ​ឃុំ​ក្បាលទឹក​

(​១​៥​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​សាង​សង់ស្ពាន​ ​ប្រវែង​៤​០​ម៉ែត្រ​ ​នៅ​ភូមិ​ង​យ​ ​ឃុំ​ក្បាលទឹក​

(​១​៦​). ​បាន​ចុះ​ពិនិត្យ​ ​និង​សិក្សា​ស្នើសុំ​ជួសជុល​ទំនប់ទឹក​ចម្ការ​តា​មូ​ប្រវែង​ ​១​៤​ម៉ែត្រ​ ​នៅ​ឃុំ​ក្បាលទឹក​។​

​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​ឯកឧត្តម​អនុប្រធាន​ ​បាន​ស្នើ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​សិក្សា​ ​និង​រៀបចំ​របាយការណ៍​លម្អិត​ជូន​ ​ឯកឧត្តម​ប្រធាន​ ​សម្រាប់​ដាក់​ជូន​ថ្នាក់លើ​ ​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង