​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​នា​ព្រឹក​ថ្ងៃសៅរ៍​ ​១​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជានា​យក​ខុទ្ទកាល័យ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួង​ ​បាន​អញ្ជើញ​ក្នុង​ពិធី​រាប់បាត្រ​ដាក់បិណ្ឌ​ ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏បាន​នាំ​យក​នូវ​ទេយ្យវត្ថុ​ ​និង​បច្ច័យ​ដែល​បាន​មកពី​ការចូលរួម​ពី​ថា្នក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ ​និង​ពី​ក្រុម​គ្រួសារ​ឯកឧត្តម​ផ្ទាល់​ ​ប្រគេន​ដល់​ព្រះគ្រូចៅអធិការ​វត្ត​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ឧទ្ទិស​នូវ​កុសល​ផលបុណ្យ​ដែល​បាន​រួប​រួមគ្នា​កសាង​នៅ​ថ្ងៃនេះ​ ​ជូន​ចំពោះ​បុព្វការី​ជន​ ​វីរៈ​ជន​ ​និង​ញាតិកា​រទាំង​៧​សន្តាន​ ​ដែល​បាន​ចែកឋាន​ទៅកាន់​លោក​ខាងមុខ​ ​សូម​បាន​ទទួល​នូវ​មគ្គផល​កុសល​ផលបុណ្យ​នេះ​ ​និង​បួងសួង​សូម​ដល់​ដួង​វិញ្ញាណក្ខន្ធ​អស់លោក​ទាំងអស់​បាន​ឈោង​ឆាប់​កំណើត​ទៅកាន់​ទីឋាន​បរមសុខ​ ​ហើយ​បែរ​ក្រោយ​អោយ​ពរជ័យ​ដល់​យើងខ្ញុំ​ទាំងអស់​ទទួល​បាន​នូវ​ពរជ័យ​ទាំង​៥​ប្រការ​កុំបីឃ្លៀងឃ្លាត​ឡើយ​។​

*​សម្រាប់​ឆ្នាំនេះ​ ​បុណ្យភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃសៅរ៍​ ​១​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ (​បិណ្ឌ​១​) ​ដល់​ថ្ងៃអាទិត្យ​ ​១​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​៕

អត្ថបទជាប់ទាក់ទង