ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ. – U.S.O. FUND) លើកទី១៣
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(មូលនិធិ ក.ស.ទ-U.S.O. FUND) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. លើកទី១៣ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១. វឌ្ឍនភាពការងារលេខាធិការដ្ឋាន របស់មូលនិធិ ក.ស.ទ.
២. វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតំបន់អាទិភាពទាំង៧
៣. វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តាលខេត្ត និងជាប់ព្រំដែនកម្ពុជា-ថៃ
៤. គោលការណ៍ជាមូលដ្ឋាន សម្រាប់កំណត់ទីតាំងតំបន់ដែលត្រូវស្ថាបនាស្ថានីយអង់តែនក្រោមមូលនិធិ ក.ស.ទ.
៥. ស្នើសុំទូទាត់ជាមុន (Offset) របស់ក្រុមហ៊ុន ស្មាតអាស្សាតាសម្រាប់ឆ្នាំ២០១៨-២០១៩៕