​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

Ministry of Post and Telecommunications

​ខេត្ត​ឧត្ដរមានជ័យ​៖​ ​នា​រសៀល​ថ្ងៃអង្គារ​ ​០​៤​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ក្នុង​សកម្មភាព​បន្ត​រឹតចំណង​ស​ម្ព័ន្ធ​មេត្រីភាព​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគ​ន៍ ​និង​ក្រុមហ៊ុន​សុភ​កិ្ត​នី​កា​អ៊ី​ន​វេ​ស​មេន​គ្រុប​ខូអិ​ល​ធី​ឌី​(​ចំការកៅស៊ូ​ជុ​ប​) ​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ស្ថិតនៅ​ទីបញ្ជាការ​ដ្ឋា​ន​វរ​សេនា​តូច​ថ្មើរជើង​លេខ​៤​១​២​ ​មាន​ទីតាំងនៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ដរមានជ័យ​។​ ​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ឯកឧត្តម​ ​លោកជំទាវ​ ​អ្នកឧកញ៉ា​ ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​មកពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អង្គភាព​ក្រោម​ឱវាទ​ ​ភ្ញៀវកិត្តិយស​ជា​តំណាង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ពីសំណាក់​ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

សមិទ្ធផល​ដែល​បាន​ដាក់​សម្ពោធ​នា​ពេល​នោះ​រួម​មាន​ ​វេទិកា​១​ខ្នង​ ​ផ្ទះ​ហូបបាយ​១​ខ្នង​ ​និង​សាល​ប្រជុំ​១​ខ្នង​ ​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​និង​ប្រតិភូ​អម​ដំណើរ​ ​ក៏បាន​នាំ​យក​គ្រឿងឧបភោគ​/​បរិភោគ​ ​និង​ស​ម្ភារៈ​ប្រើប្រាស់​ ​ព្រមទាំង​ថវិកា​មួយ​ចំនួន​ដែល​បាន​មកពី​ការចូលរួម​ឧបត្ថម្ភ​ពីសំណាក់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​សម្រាប់​ប្រគល់​ជូន​នាយទាហាន​ ​នាយទាហានរង​ ​ពល​ទាហាន​ ​និង​អង្គភាពកងពល​តូច​ថ្មើរជើង​លេខ​៤​១​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង