ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាផ្លូវការដើម្បីចែករំលែកពីការវិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមដល់ប្រតិបត្តិករក្នុងវិស័យឧស្សហកម្មទូរគមនាគមន៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាផ្លូវការដើម្បីចែករំលែកពីការវិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមដល់ប្រតិបត្តិករក្នុងវិស័យឧស្សហកម្មទូរគមនាគមន៍៕