​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ប្រកាស​តែងតាំង​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៧​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៌​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​អនុរដ្ឋលេខាធិការ​ ​ទីប្រឹក្សា​ ​អគ្គនាយក​ ​អគ្គនាយក​រង​ ​ប្រធាន​នាយកដ្ឋាន​ ​អនុប្រធាន​នាយកដ្ឋាន​ ​ប្រធាន​ការិយាល័យ​ ​និង​អនុប្រធាន​ការិយាល័យ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

​មាន​មតិ​សំណេះសំណាល​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ថ្មី​ ​ដោយធ្វើ​ការ​បំបែក​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជា​ពីរ​ ​គឺ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​ ​និង​បាន​បង្កើត​នូវ​អគ្គនាយកដ្ឋាន​ថ្មី​មួយទៀត​ ​គឺ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្រ្វេ​កង់​ស៍​វិទ្យុ​ ​ដែល​មាន​តួនាទី​ ​និង​ភារកិច្ច​គ្រប់គ្រង​ ​រៀបចំ​គោល​នយោបាយ​ ​នៃ​ធនធាន​វិសាលគម​ន៍ហ្វេ្រ​កង់​ស៍​វិទ្យុ​ ​ស្របតាម​ការ​រីក​ចម្រើន​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​របស់សកល​លោក​ ​ជាពិសេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​ដែល​ផ្តោត​ជា​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តាំផ្ញើ​រ​ ​ដល់​ឯកឧត្តម​ ​លោកជំទាវ​ ​អស់លោក​ ​លោកស្រី​ ​ដែល​ប្រកាស​តែងតាំង​ថ្មី​ ​នា​ពេលនេះ​ ​សូម​មានស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ការងារ​ប្រចាំថ្ងៃ​ ​ដែល​ប្រគល់ឲ្យ​បាន​ល្អ​ ​និង​សូម​ធ្វើការ​ដោយមាន​កិច្ច​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​ ​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​ ​ការសិក្សា​រៀនសូត្រ​ ​ដកស្រង់​ ​បង្កើន​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​វិជ្ជាជីវៈ​ថ្មីៗ​បន្ថែម​ទៀត​។​ ​ម្យ៉ាងទៀត​ ​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ ​និង​ត្រូវ​គោរព​នូវ​អភិក្រម​ទាំង​៥​ ​គឺ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​វៈ​កាត់​ ​និង​ត្រូវ​គោរព​ទៅតាម​ក្រឹត្យក្រម​នៃ​ច្បាប់​ ​ដោយមាន​ឥរិយាបថ​ល្អ​ក្នុង​ការ​បំ​ពេញការ​ងារ​ប្រកបដោយ​ ​ឆន្ទៈ​ម្ចាស់ការ​ ​ភក្តីភាព​ ​និង​មនសិការ​វិជ្ជាជីវៈ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍