ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​. ​ចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៅ​ប្រទេស​សិង្ហបុរី​

Ministry of Post and Telecommunications

​ប្រទេស​សិង្ហបុរី​៖​ ​នា​ថ្ងៃពុធ​ ​០​៤​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ “​T​h​e​ 4​t​h​ ​Singapore​ ​International​ C​y​be​r ​Week​ 2019, ​SIC​W​” ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ដល់​ថ្ងៃ​ទី​០​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ប្រទេស​សិង្ហបុរី​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ ​បាន​ចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​ដែល​កម្មវិធី​នេះ​ ​គឺជា​វេទិកា​មួយ​សម្រាប់​ការពិភាក្សា​ទៅលើ​បណ្តាញ​គមនាគមន៍​ ​យុទ្ធសាស្ត្រ​ ​និង​ភាពជា​ដៃគូ​ ​នៅ​ក្នុង​លំហ​នៃ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ដោយ​ប្រមូលផ្តុំ​នូវ​អ្នក​តាក់តែង​គោល​នយោបាយ​ ​អ្នកដឹកនាំ​ ​អ្នកជំនាញ​លើ​វិ​ស័​យ​ឯកជន​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​ក្នុង​ការពិភាក្សា​លើ​បញ្ហា​ប្រឈម​ចម្បង​ៗ​នានា​ ​ក៏ដូចជា​ស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប​ ​ទាក់ទង​នឹង​សន្តិសុខ​ព័ត៌មាន​ ​តាមរយៈ​ការ​នាំមក​ជាមួយគ្នា​នូវ​ច្បាប់អន្តរជាតិ​ ​និយាម​ផ្សេងៗ​ ​និង​លំហ​បណ្តាញ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ដែល​មាន​ភាព​ជឿ​ទុកចិត្ត​បាន​ ​ក្រោម​ប្រធាន​បទ​ “​ភាពជា​ដៃគូ​សម្រាប់​ជំនឿ​ចិត្ត​ ​និង​ភាព​ជឿជាក់​ (​Partnership​s ​for​ ​Trust​ ​and​ ​Confidence​)”​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ទៅ​ទស្សនាការ​តាំង​ពិព័រណ៍​ ​Go​v​Ware​ ​ដែល​ជា​កន្លែង​ដែល​បាន​ណែនាំ​នូវ​ន​វា​នុ​វត្ត​ន៍​ថ្មី​បំផុត​នៃ​បច្ចេកវិទ្យា​សន្តិសុខ​តាម​អុី​ន​ធើ​ណេ​ត​ផង​ដែរ​។​

ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ ​ផ្តល់​នូវ​វេទិកា​សម្រាប់​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អុី​ន​ធើ​ណេ​ត​ ​និង​ជួយ​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​តាម​ប្រព័ន្ធ​អុី​ន​ធើ​ណេ​ត​កាន់តែ​ប្រសើរ​ឡើង​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ដើម្បី​បំពេញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​ អុី​ន​ធើ​ណេ​ត​ ​នៅ​ក្នុង​តំបន់​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍