​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ​និង​ចែក​រង្វាន់​ដល់​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​មកពី​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​២​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ទឹកផុស​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​២​០​១​៩​ ​និទ្ទេស​ B ,C ,​D​ ​និង​E​ ​មកពី​វិទ្យាល័យ​ចំនួន​៣​ ​រួម​មាន​ ​វិទ្យាល័យ​ហ៊ុន​សែន​ទឹកផុស​, ​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​និង​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​លែង​ ​ស្ថិតនៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​សម័យ​ប្រឡង​ថ្ងៃ​ទី​១​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​សរុប​មាន​ចំនួន​ ​៣​៧​៦​នាក់​។​

​មាន​មតិ​សំណេះសំណាល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ ​និង​លើក​សរសើរ​ ​ចំពោះ​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​មកពី​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ដែល​មាន​ចំនួន​រហូត​ទៅដល់​៣​៧​៦​នាក់​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​។​ ​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ថា​ ​លទ្ធផល​ដែល​ក្មួយ​ៗ​ ​ទទួល​បាន​នា​ពេលនេះ​ ​មិនគ្រាន់តែ​ជា​កិត្តិយស​សម្រាប់​ក្មួយ​ៗ​ ​និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​កិត្តិយស​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ ​ហើយ​លទ្ធផល​ដែល​ក្មួយ​ៗ​ ​ទទួល​បាន​នា​ពេលនេះ​ ​គឺ​មិនមែន​កើតឡើង​ដោយចៃដន្យ​នោះ​ឡើយ​ ​គឺ​កើតឡើង​ដោយ​ការ​ខិតខំ​តស៊ូ​ព្យាយាម​សិក្សា​រៀនសូត្រ​ ​របស់​ក្មួយ​ៗ​ ​តែម្តង​។​ ​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ទៀត​ថា​ ​បច្ចុប្បន្ននេះ​ ​ក្រោម​ការ​​​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ធ្វើការ​កែ​ទម្រង់​យ៉ាង​ស៊ី​ជម្រៅ​ទៅលើ​វិ​ស័យ​អប់រំ​ ​ហើយ​លទ្ធផល​នេះ​ ​ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​អ្នកចេះ​ ​គឺជា​ប់​។​

​ឆ្លៀតឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ ​ដែល​ទើប​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយ្យ​ភូមិ​ ​ដើម្បី​ជា​ទុន​ ​មុននឹង​ឈាន​ឆ្ពោះទៅ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ​និង​ព្រមទាំង​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​រយៈពេល​ 4​ឆ្នាំ​ ​របស់​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​ជូន​ដល់​សិស្ស​ដែល​បានជា​ប់​បាក់ឌុប​ ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ក្នុង​មួយ​ស្រុក​ចំនួន​10​នាក់​ (​សរុប​ ​២​០​នាក់​) ​ដើម្បី​មក​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​នី​ប​ទិ​ក​(​NIP​TIC​T​) ​លើ​ជំនាញ​: ​១​. ​បរិញ្ញាបត្រ​ទូរគមនាគមន៍​និង​បណ្ដាញ​កុំព្យូទ័រ​ ​២​.​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​៣​.​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​e​-​Commerce​ ​ផង​ដែរ​។​ ​មុននឹង​ប​ញ្ជប់ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​ប្រគល់​រង្វាន់​ជ័យ​លា​ភី​ដល់​សិស្ស​និទ្ទេស​ B ,C ,​D​ ​និង​E​ ​ដោយ​ក្នុង​នោះ​រួម​មាន​ ​សិស្ស​ទទួល​បាន​និទ្ទេស​B ​ចំនួន​៦​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​រង្វាន់​ ​ទូរស័ព្ទដៃ​០​១​គ្រឿង​ម៉ាក​ ​H​U​A​W​E​I​ ​Y​5 ​ថវិកា​ចំនួន​៤​០​ម៉ឺន​រៀល​ ​មួក​ការពារ​សុវត្ថិភាព​១​ ​និង​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១​ក្បាល​ ​និទ្ទេស​C ​ចំនួន​១​៩​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​រង្វាន់​ទូរស័ព្ទ​ដៃ​០​១​ ​គ្រឿង​ម៉ាក​ ​SEAT​E​L​ ​V​8​E​ ​ថវិកា​ចំនួន​២​០​ម៉ឺន​រៀល​ ​មួក​ការពារ​សុវត្ថិភាព​១​ ​និង​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១​ក្បាល​ ​និទ្ទេស​D​ ​ចំនួន​៧​២​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​រង្វាន់​ទូរស័ព្ទ​ដៃ​០​១​គ្រឿង​ម៉ាក​ ​SAM​SUN​G​ ​A​10 ​ថវិកា​ចំនួន​១​០​ម៉ឺន​រៀល​ ​និង​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១​ក្បាល​ ​និង​និទ្ទេស​E​ ​ចំនួន​២​៧​៩​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៨​ម៉ឺន​រៀល​ ​និង​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១​ក្បាល​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង