​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​ឆ្នាំ​២​០​១​៩​។​ ​កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សកល​សម្រាប់​អនាគត​ (​GIFT​) ​ក្រោម​ប្រធាន​បទ​ ​ន​វា​នុ​វត្ត​ន៍​ដើម្បី​វិបុលភាព​ប្រកបដោយ​សមធម៌​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ដល់​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​និង​ពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ដោយមាន​អ្នកចូលរួម​ ​២​៨​រូប​មកពី​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ ​ជប៉ុន​ ​និង​អា​ឡឺម៉ង់​។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បាន​លើកឡើង​ថា​ ​ការ​គិតគូរ​អំពី​ទស្សនវិស័យ​ទៅ​អនាគត​ ​២​០​ឆ្នាំខាងមុខ​នេះ​ ​គឺ​ដើម្បី​យើង​គិតគូរ​ថា​តើ​ត្រូវ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​យ៉ាងដូចម្ដេច​? ​ហើយ​មានផល​ប៉ះពាល់​អ្វីខ្លះ​ដែល​យើង​ត្រូវធ្វើ​ការ​ដោះស្រាយ​ដើម្បី​ជៀសវាង​ហា​និ​ភ័យ​នា​ពេលក្រោយ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​ចេញ​នូវ​ទ​ស្សនៈវិ​ស័យ​សម្រាប់​ឆ្នាំ​២​០​៣​០​ ​ដោយ​ប្រជាជន​កម្ពុជា​នឹង​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​ ​ហើយ​ឆ្នាំ​២​០​៥​០​ ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​។​ ​តាមរយៈ​ទ​ស្សនៈវិ​ស័​យ​នេះ​ ​យើង​បាន​គិតគូរ​អំពី​ថា​តើ​កត្តា​អ្វីខ្លះ​ដែល​សំខាន់​ ​ហើយ​ត្រូវ​គិតគូរ​ ​និង​ប្រើប្រាស់​ធនធាន​ក្នុង​វិ​ស័​យ​នោះ​ឱ្យ​បាន​សមស្រប​ ​ជាពិសេស​ត្រូវ​គិត​អំពី​តម្រូវ​ការ​ពិតប្រាកដ​ ​ជៀសវាង​ការប្រើប្រាស់​ធនធាន​ខ្ជះខ្ជាយ​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ផលិតផល​មួយ​ចំនួន​បាន​បង្កើន​ការ​ចំណាយ​បន្ថែម​ទៀត​ ​ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​ការប្រើប្រាស់​ប្លាស្ទិក​ជាដើម​ ​ដែល​ត្រូវការ​បច្ចេកវិទ្យា​ខ្ពស់​និង​មាន​តម្លៃ​ខ្ពស់​ដើម្បី​កែច្នៃ​។​

​ឯកឧត្ដម​រដ្ឋ​ម​ន្រ្តី ​ត្រាំ​ អុី​វ​តឹក​ ​ក៏បាន​ចែករំលែក​នូវ​គំនិត​ផ្ដួចផ្ដើម​និង​បង្ហាញ​ពី​បច្ចុប្បន្នភាព​មួយ​ចំនួន​ពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដែល​បាន​ដោះស្រាយ​នៅ​ក្នុង​ផែនការ​យុទ្ធ​សា​ស្រ្ត​អភិវឌ្ឍន៍​ជាតិ​ហើយ​ស្របគ្នា​ទៅ​នឹង​ចក្ខុវិស័យ​ដើម្បី​ចូល​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ក្រសួង​បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រទេស​ដែល​មាន​ភាព​ឆ្លាតវៃ​ ​និង​រីក​ចម្រើន​ដែល​ត្រូវ​មានចំណេះ​ដឹងការ​ច្នៃប្រឌិត​ ​និង​ការ​បង្កើត​ថ្មី​ ​ដែល​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សង្គម​និង​កំណើន​សេដ្ឋកិច្ច​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្ដម​រដ្ឋ​ម​ន្រ្តី ​បាន​បន្ថែម​ទៀត​ថា​ ​កម្មវិធី​នេះ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​សំខាន់​ទៅលើ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការ​តភ្ជាប់​បណ្តាញ​នៅ​ទូទាំង​ប្រទេស​ ​ដែល​ជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ស្នូល​បម្រើ​ឱ្យ​គ្រប់​វិ​ស​័​យ​ ​ជាពិសេស​វិ​ស​័​យ​ទាំង​៥​គឺ​៖​ទី​ (​១​)​ការរស់នៅ​ ​ការអប់រំ​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​, (​២​)​កសិកម្ម​ ​និង​ការ​អភិវឌ្ឍ​នៅ​ជនបទ​, (​៣​)​បរិស្ថាន​និង​ធនធាន​, (​៤​)​សុខភាព​សាធារណៈ​ ​និង​(​៥​) ​វប្បធម៌​និង​សុខដុម​រម​នា​ ​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋ​ម​ន្រ្តី ​បាន​ថ្លែង​នូវ​អំណរ​សាទរ​ប្រកបដោយ​សេចក្ដីសោមនស្ស​រីករាយ​ដោយ​បានឃើញ​ពី​គំនិត​ ​ដែល​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា​ ​និង​អន្តរជាតិ​បាន​បង្កើត​ឡើង​ក្នុងរយៈពេល​ពីរ​ស​ប្តាហ៍​កន្លងមក​នេះ​ ហេី​យ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ ​និង​ព្រមទាំង​ទទួល​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង