​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​នៅ​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​នៅ​ព្រឹក​ថ្ងៃសៅរ៍​ ​១​៤​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាលាបឋមសិក្សា​ឆក​ក​ណ្តោ​ល​ ​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ឯកឧត្តម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​រួម​ជាមួយ​ ​ឯកឧត្តម​ ​ឡុង​ ​ឈុន​ឡៃ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ ​ព្រម​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​និង​អាជ្ញាធរ​ដែនដី​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​មកពី​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​រួម​មាន​៖​ឃុំ​ក្បាលទឹក​ ​ឃុំ​ទួល​ខ្ពស់​ ​ឃុំ​ជៀប​ ​ឃុំ​ខ្លុង​ពពក​ ​និង​ឃុំ​អភិវឌ្ឍន៍​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​បាន​មក​នៅ​ពេល​នោះ​រួម​មាន​៖​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​ចក្ខុ​ខ្មែរ​, ​សមាគម​ក្រុម​គ្រូពេទ្យ​លើក​ក​ម្ពស់​សុខភាព​ប្រជាជន​ ​និង​សមាគម​ ​Surgeon​s ​for​ ​Cam​bo​d​i​a​ ​សរុប​ចំនួន​៦​០​នាក់​ ​បាន​មក​ពិនិត្យ​ព្យាបាល​ ​ដោយ​ឥត​គិតថ្លៃ​ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​លើ​បញ្ហា​ភ្នែក​ ​មាត់​ធ្មេញ​ ​វៈ​កាត់​ដុំ​សាច់​តូច​ៗ​ ​ថត​អេ​កូរពោះ​ ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​។​

​មាន​មតិ​សំណេះសំណាល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​បាន​មានប្រសាសន៍​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​យកចិត្តទុកដាក់​ ​និង​គិតគូរ​ខ្ពស់​អំពី​សុខទុក្ខ​ ​និង​សុខ​មាល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ​ជាពិសេស​ ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​បាន​ចាត់​ទុក​វិ​ស័យ​សុខាភិបាល​ ​ជា​វិ​ស័​យ​អាទិភាព​មួយ​ ​ក្នុង​ចំ​ណោ​យ​វិ​ស័យ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ ​ដោយ​បច្ចុប្បន្ននេះ​ ​យើង​មាន​មន្ទីរពេទ្យ​ ​មន្ទីរពេទ្យ​បង្អែក​ ​មណ្ឌលសុខភាព​ ​ដែល​ស្ថិតនៅ​ជិ​តនឹង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួ​ស​ក្នុង​ការ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ ​ជូន​ពួកគាត់​បាន​ទាន់ពេល​វេលា​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​នៃ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ ​ក្នុង​ការ​ជួយ​សម្របសម្រួល​ឱ្យ​ពុក​ម៉ែ​ ​បងប្អូន​ ​ប្រជាពលរដ្ឋ​ ​បាន​អញ្ជើញ​មកដល់​ទីតាំង​ ​ពិនិត្យ​ ​ពិគ្រោះ​ ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ ​ហើយ​បាន​ចាត់ទុកថា​ ​វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​នា​ថ្ងៃនេះ​ ​ពិតជា​បាន​រួមចំណែក​ដោះស្រាយ​ ​និង​សម្រួល​នូវ​សេចក្តី​ទុក​កង្វល់​ ​រាល់​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ​ដែល​រស់នៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ប្រគល់​លិខិត​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ ​និង​ចែក​អំណោយ​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ ​សាលាបឋមសិក្សា​ឆក​ក​ណ្តោ​ល​ ​ភូមិ​ឆក​ក​ណ្តោ​ល​ ​ឃុំ​ជៀប​ ​ក្នុង​នោះ​រួម​មាន​៖​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​៨​នាក់​ ​ម្នាក់ៗ​ ​ថវិកា​៥​០​.០​០​០​៛, ​សិស្ស​ ​២​៨​០​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​សៀវភៅ​២​ក្បាល​ ​ប៊ិច​២​ដើម​​ ​ខ្មៅដៃ​២​ដើម​ ​បន្ទាត់​២​ដើម​ និងថវិកា ៥.០០០៛ ​ផង​ដែរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​ព្យាបាល​ជំងឺ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​នៅ​តាម​ទីតាំង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ​ភ្នែក​ ​និង​មាត់​ធ្មេញ​ផង​ដែរ​៕

 

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍