​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិស័យ​សុខាភិបាល​ ”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៤​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​.- CBR​D​ ​Fund​) ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិ​ស័​យ​សុខាភិបាល​ ” ​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​សាស្ត្រាចារ្យ​ ​វ៉េ​ង​ ​ថៃ​ ​រដ្ឋលេខាធិការ​ ​តំណាង​ ​ឯកឧត្តម​ ​ម៉ម​ ​ប៊ុន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ព្រមទាំង​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​មកពី​ក្រសួង​ ​ស្ថាប័ន​ ​មន្ទីរពេទ្យ​ ​សាកលវិទ្យាល័យ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​សហគ្រិន​ ​និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ ​អ្នកជំនាញ​ការ​ជាតិ​ ​និង​អន្តរជាតិ​ ​អង្គភាព​ពាក់ព័ន្ធ​នានា​ប្រមាណ​ ​៣​០​០​នាក់​។​

​វេទិកា​នេះ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​និង​សាកលវិទ្យាល័យ​វិទ្យ​សាស្ត្រ​សុខាភិបាល​ ​ដោយមាន​ការ​គាំទ្រ​ពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្រសួងសុខាភិបាល​ ​ក្រុមហ៊ុន​ ​Me​t​f​one​ ​និង​មូលនិធិ​ ​ស​.​អ​.- CBR​D​ ​Fund​ ​ដែល​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​បាន​ជួប​ ​និង​ទទួល​ចំណេះ​ដឹង​ពី​វាគ្មិន​ ​និង​អ្នកជំនាញ​ល្បី​ៗ​ ​ដែល​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​ៗ​ ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថល​ក្នុង​វិ​ស័យ​សុខាភិបាល​ ​និង​ការពិភាក្សា​អំពី​វិធីសាស្ត្រ​ ​ដែល​កម្ពុជា​អាច​បង្កើត​ប្រព័ន្ធ​ថែទាំ​សុខភាព​ ​ដែល​ល្អ​ប្រសើរ​ ​ទទួល​បាន​នូវ​ការ​ជឿ​ទុកចិត្ត​ខ្ពស់​ពីសំណាក់​ប្រជាជន​ ​ក៏ដូចជា​ភ្ញៀវ​បរទេស​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​វេទិកា​នេះ​ ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ “ ​Digital​ ​Cam​bo​d​i​a​ ” ​ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្នុង​ការចូលរួម​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​នា​ពេល​កន្លងមក​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​ ​និង​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​ឧស្សាហកម្ម​ ​៤​.​០​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​វេទិកា​ថ្ងៃនេះ​ ​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​ចំនួន​៣​ ​គឺ​ទី​(​១​).​កាលានុវត្ត​ភាព​ ​និង​បញ្ហា​ប្រឈម​នៃ​បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិ​ស័យ​សុខាភិបាល​ ​ទី​(​២​).​កំណត់​ត្រា​សុខភាព​អេឡិ​ក​ត្រូនិ​ក​ជាតិ​ ​និង​ទី​(​៣​).​ដំណើរ​ឆ្ពោះទៅ​រក​មន្ទីរពេទ្យ​ ​និង​មន្ទីរ​ពិសោធន៍​ឆ្លាតវៃ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រព័ន្ធ​មួយ​ដែល​ហៅថា​ ​T​e​l​e​medicine​ ​គឺជា​ប្រព័ន្ធ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​I​C​T​ ​ជួយ​ដល់​គ្រូពេទ្យ​ ​និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ ​អាច​ពិនិត្យ​ ​ព្យាបាល​ ​និង​តាមដាន​ជម្ងឺ​ពី​ចម្ងាយ​បាន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្នុងនាម​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សូម​អោយ​ ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ​និង​បច្ចេកវិទ្យា​ ​និង​សុខាភិបាល​ ​ពិចារណា​វិនិយោគ​ ​ក៏ដូចជា​លើក​គម្រោង​ ​ប្រើប្រាស់​ប្រព័ន្ធ​ ​T​e​l​e​medicine​ ​ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​គ​ម្លា​ត​សេវា​ ​សុខាភិបាល​ ​រវាង​ជនបទ​ ​និង​ទីក្រុង​ ​នៅ​កម្ពុជា​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ស​ង្ឈឹ​ម​ថា​ ​វេទិកា​ពិភាក្សា​នេះ​នឹង​ផ្តល់​ជា​ចំណេះ​ដឹង​ថ្មីៗ​ដល់​អ្នកចូលរួម​ទាំងអស់​ ​ក៏ដូចជា​រួមចំណែក​ផ្តល់​ជា​ធាតុ​ចូលក្នុង​ការ​រៀបចំសេចក្តី​ព្រាង​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍