
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យតំណាងប្រតិភូប្រៃសណីយ៍វៀតណាម ដឹកនាំដោយលោក Nguyen Huu Hien ប្រធាននាយកដ្ឋានផែនការនិងវិនិយោគ ប្រៃសណីយ៍ វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕





