លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ អនុញ្ញាតឲ្យតំណាងប្រតិភូប្រៃសណីយ៍វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យតំណាងប្រតិភូប្រៃសណីយ៍វៀតណាម ដឹកនាំដោយលោក Nguyen Huu Hien ប្រធាននាយកដ្ឋានផែនការនិងវិនិយោគ ប្រៃសណីយ៍ វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕