ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័​យ​ ​I​C​T​ ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​១​០​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ អេ ​សុភា​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោក​ ​លោកស្រី​ ​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​ព្រមទាំង​មន្ត្រី​រាជការ​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ទាំង​២​៤​ ​សរុប​ប្រមាណ​ ​១​៥​០​នាក់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តោត​សំខាន់​ទៅលើ​៖​(​១​).​ការផ្លាស់ប្តូរ​ទ​ស្សនៈ ​និង​បទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​ទាក់ទង​ ​និង​ការ​ផ្តល់​លិខិតអនុញ្ញាត​, (​២​).​ពង្រឹង​ការ​គ្រប់គ្រង​ទៅលើ​ប្រភេទ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​(​៣​).​បង្កើន​ការយល់​ដឹង​បន្ថែម​ដល់​មន្ទីរ​ទាក់ទង​ទៅលើ​បញ្ហា​ ​ដែល​បាន​ជួប​ប្រ​ទះមួយ​ចំនួន​ក្នុង​ពេល​អនុវត្ត​ការងារ​នា​ពេល​កន្លងមក​៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី