ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ឆ្ពោះទៅ​កាន់​វត្ត​ចំនួន​ពីរ​ ​ក្នុងស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃសៅរ៍​ ​០​៦​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​ព្រមទាំង​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​រួម​ជាមួយ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ ​និង​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​គ្រប់ទិសទី​ ​មាន​សទ្ធា​ជ្រះថ្លា​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​ ​វត្ត​គង្គា​រាម​ ​ស្ថិតនៅ​ភូមិ​ចាស់​ ​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ទឹកផុស​ ​និង​ ​វត្ត​ទេពី​គិរី​ធម្មបាល​(​ហៅ​វត្តភ្នំ​ទេពី​) ​ស្ថិតនៅ​ភូមិ​កំពង់​បឹង​ ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​។​

​បន្ទាប់ពី​ធ្វើ​កិច្ច​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ​នៅ​លើ​ព្រះវិហារ​រួចមក​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​បាន​វេរ​អង្គ​កឋិន​ទាន​ ​និង​បច្ច័យ​សង្កត់​ត្រៃ​ ​ដល់​ពុទ្ធ​សីមា​ ​វត្ត​គង្គា​រាម​ ​ស្ថិតនៅ​ភូមិ​ចាស់​ ​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយ​ទទួល​បាន​បច្ច័យ​សង្កត់​ត្រៃ​ ​ចំនួន​ ​៨​០​,​០​៦​៥​,​០​០​០​រៀល​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មាន​មតិ​សំណេះសំណាល​សាក​សួរសុខទុក្ខ​ជាមួយ​អាជ្ញាធរ​ដែនដី​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​កឋិន​ទាន​នៅ​ទីនោះ​។​ ​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​ ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ដឹកនាំ​ ​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​បញ្ញា​ ​និង​ស្មារតី​ក្នុង​ការ​ជំរុញ​ ​និង​គាំទ្រ​តាម​គ្រប់រូប​ភាព​ដល់​ក្រសួងធម្មការ​ ​និង​សាសនា​ ​ដែល​បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ​ ​ក្នុង​ការ​គ្រប់គ្រង​ ​និង​ដឹកនាំ​វិ​ស​័​យ​សាសនា​ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ​ទាំង​បរិមាណ​ ​និង​គុណភាព​ ​តាមរយៈ​ការ​បញ្ចូល​ ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ដែល​បាន​ចែង​ថា​ ​បន្ត​គោរព​សេរីភាព​ខាង​ជំនឿ​ ​និង​សាសនា​ ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ ​ដែល​ជា​សាសនា​របស់​រដ្ឋ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ ​លោកគ្រូ​-​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​យុវជន​កាយ​រិទ្ធ​ ​យុវជន​កាកបាទក្រហម​ ​យុវជន​ ​ស​.​ស​.​យ​.​ក​ ​ព្រមទាំង​ជូន​អំណោយ​មួយ​ចំនួន​ផង​ដែរ​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​រួម​នឹង​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អស់លោក​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​ ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ ​ក្នុង​ពុទ្ធ​សីមា​ ​វត្ត​ទេពី​គិរី​ធម្មបាល​(​ហៅ​វត្តភ្នំ​ទេពី​) ​ស្ថិតនៅ​ភូមិ​កំពង់​បឹង​ ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ ​ដោយ​បាន​ប្រគេន​បច្ច័យ​សង្កត់​ត្រៃ​យ៍​ចំនួន​ ​៨​០​,​០​០​០​,​០​០​០​រៀល​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍