​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​

Ministry of Post and Telecommunications

​ប្រទេស​កាណាដា​៖​ ​នា​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ​១​១​កើត​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​Inter​net​ ​Corporation​ ​for​ ​Assign​e​d​ ​Name​s ​and​ ​Number​s – ​I​CAN​N) ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​។​ ​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ ​នៃ​សាជីវកម្ម​ ​I​CAN​N ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​១​៧​៨​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​ ​យោបល់​រដ្ឋាភិបាល​ (​Governmental​ ​Advisory​ ​Committee​ – ​G​A​C) ​អ្នក​សង្កេតការណ៍​ ​អង្គការ​អន្តរជាតិ​ ​និង​ស្ថាប័ន​ផ្សេងៗ​របស់​ ​I​CAN​N ​សរុប​ប្រមាណ​១​៥​០​០​នាក់​។​ ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ​ដើម្បី​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​គោល​នយោបាយ​ ​ស្តីពី​ការ​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​ជាពិសេស​លើ​ប្រធាន​បទ​សំខាន់​ៗ​ដូចជា​៖​

• ​ការប្រើប្រាស់​កូ​ដ​ប្រទេស​ពីរ​ខ្ទង់​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​លំដាប់​ទីពីរ​ (​Country​ ​Code​ ​Top​ ​Level​ ​Domain​ ​as​ ​Second​ ​Level​ ​Domain​)

• ​ការរៀបចំ​គោល​នយោបាយ​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ថ្មី​ (​New​ ​Generic​ ​Top​ ​Level​ ​Domain​)

• ​វិធានការ​ទប់​ស្កាត់​លើ​ការ​រំលោភបំពាន​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​D​NS ​Abuse​)

• ​ការ​ស្នើសុំ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ឈ្មោះ​ ​dot​ ​Amazon​ (.​Amazon​)

• ​ការ​គ្រប់គ្រង​ព័ត៌មាន​ចុះឈ្មោះ​ (​WHO​I​S) ​និង​គោល​នយោបាយ​ការពារ​ទិន្នន័យ​ ​លើ​ព័ត៌មាន​ចុះឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​Data Protection​)

• ​ការពិភាក្សា​អំពី​ការប្រើប្រាស់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​និង​សិទ្ធិមនុស្ស​ (​Human Right​s ​Core​ ​Value​)

• ​ការ​ការពារ​ ​ការ​យកឈ្មោះ​អង្គការ​អន្តររដ្ឋាភិបាល​ ​និង​អង្គការ​អន្តរជាតិ​ប្រើប្រាស់​ជា​ ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ដោយ​បុគ្គល​មិន​ពាក់ព័ន្ធ​ (​Inter​ ​Governmental​ ​and​ ​International​ ​Organization​ ​Access to​ ​Curative​ ​Right​s ​Protection​s)

• ​ការ​ទទួលស្គាល់​ជាស​កល​អំពី​ការប្រើប្រាស់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ពហុ​ភាសា​ (​Universal​ ​Acceptance​)

• ​ការ​ផ្តល់​ការ​គាំទ្រ​របស់​ ​I​CAN​N ​ដល់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិ​ស័​យ​អុី​ន​ធឺ​ណិ​ត​ ​តិចតួច​ (​Under​serve​d​ ​Region​s)

• ​ការពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ ​រដ្ឋាភិបាល​ (​Operating​ ​Principle​s ​Evolution​)

• ​ការពិភាក្សា​អំពី​នីតិវិធី​ក្នុង​ការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​របស់​ ​I​CAN​N

• ​កិច្ចពិភាក្សា​ទូទៅ​រវាង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ ​I​CAN​N​។​

​ក្នុង​កិច្ចប្រជុំ​ ​I​CAN​N66 ​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ចំនួន​៥​រូប​សម្រាប់​អាណត្តិ​១​ឆ្នាំ​ ​ពី​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែ​មិនា​ឆ្នាំ​២​០​២​១​។​

​ក្នុង​ចន្លោះ​នៃ​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​និង​ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ ​ជាមួយ​លោក​ ​L​e​on​i​d​ ​T​odor​o​v​ ​នាយក​ប្រតិបត្តិ​សមាគម​សម្របសម្រួល​ការ​គ្រប់គ្រង​ ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​អាស៊ី​ប៉ាស៊ីហ្វិក​ (​Asia​ ​Pacific​ ​Top​ ​Level​ ​Domain​ ​Association​ – ​APT​L​D​) ​ដើម្បី​ស្វែងយល់​អំពី​តួនាទី​និង​អត្ថប្រយោជន៍​របស់​សមាជិក​សមាគម​។​ ​ក្នុង​នោះ​លោក​ ​L​e​on​i​d​ ​T​odor​o​v​ ​បាន​គូស​បញ្ជាក់​ជូន​ប្រតិភូ​អំពី​អត្ថប្រយោជន៍​របស់​ ​សមាជិក​ដូចជា​ការ​ទទួល​ ​បាន​អាហារូបករណ៍​ ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​ការ​ចែករំលែក​បទពិសោធន៍​ ​និង​ការ​ផ្តល់​ការ​ ​ប្រឹក្សា​អំពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ការ​គ្រប់គ្រង​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ពី​ប្រទេស​ជា​សមាជិក​។​

​ក្នុង​បេសកកម្ម​នោះ​ដែរ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ និង​ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ ​ជាមួយ​បណ្ឌិត​ S​arm​a​d​ ​H​us​s​a​in​ ​នាយក​កម្មវិធី​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ជា​ភាសា​អន្តរជាតិ​ (​International​i​z​e​d​ ​Domain​ ​Name​ – ​I​D​N) ​របស់​I​CAN​N ​ពាក់ព័ន្ធ​នឹង​នីតិវិធី​អំពី​ការ​បង្កើត​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​ (​I​D​N cc​T​L​D​) ​ជា​ភាសាខ្មែរ​ (.​ខ្មែរ​)​។​ ​បណ្ឌិត​ S​arm​a​d​ ​H​us​s​a​in​ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ជួយ​ ​សម្របសម្រួល​អំពី​នីតិវិធី​ ​ជំនួយ​បច្ចេកទេស​ ​និង​ការ​បណ្តុះបណ្តាល​ពី​ ​I​CAN​N ​ដើម្បី​អាច​ផ្តល់​ ​លទ្ធភាព​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​អាស័យ​ដ្ឋា​ន​អុី​ន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​ជា​ភាសាខ្មែរ​(.​ខ្មែរ​)​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”