​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​នៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​១​០​កើត​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​រួម​ជាមួយ​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​និង​សមិទ្ធផល​សង្គម​ក្នុង​ប្រតិបត្តិការ​ ​១​០​ឆ្នាំ​កន្លងមក​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​ថ្ងៃនេះ​ ​គឺជា​វេទិកា​ដ៏​ល្អ​មួយ​ដែល​មិន​ត្រឹមតែ​ស្វែងយល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​នៅ​ក្នុង​វិស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ឱកាស​សម្រាប់​រាជរដ្ឋាភិបាល​ ​និង​យើង​ទាំង​គ្នា​ដើម្បី​កសាង​វិ​ស​័​យ​នេះ​ប្រកបដោយ​និរន្តរភាព​ប្រសើរ​ជាង​មុន​ ​និង​ដើម្បី​អនុវត្តន៍​វិ​ស័​យ​នេះ​ ​អោយ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​ឆ្នាំ​២​០​៣​០​។​ ​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ដើម្បី​អោយ​ S​D​G​s ​បាន​ជោគជ័យ​ទាមទារ​ឱ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ចំពោះ​របៀប​ដែល​យើង​ធ្វើការ​ជាមួយគ្នា​ ​ដែល​ត្រូវ​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​ ​ការ​អនុវត្ត​ល្អ​បំផុត​ ​និង​ចែករំលែក​ចំណេះ​ដឹង​និង​សមត្ថភាព​ ​ដើម្បី​ធានា​ថា​ការ​អនុវត្ត​បាន​ល្អ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង