​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​លើ​វិ​ស័យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃសៅរ៍​ ​៤​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែ​ល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ ​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​Co​.,​L​t​d​. ​លើ​វិ​ស័​យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​ ​បណ្តា​ប្រតិបត្តិ​ក​រវិ​ស័​យ​ទូរគមនាគមន៍​ ​និង​អស់លោក​ ​លោកស្រី​ ​ភ្ញៀវកិត្តិយស​ជាតិ​ ​និង​អន្តរជាតិ​ ​យ៉ាង​ច្រើន​កុះករ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​តែងតែ​ស្វាគមន៍​ក្រុមហ៊ុន​នានា​ ​ដែល​អាច​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ធនធាន​ថ្មី​ ​ការងារ​ថ្មី​ ​និង​ឱកាស​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​បាន​ធ្វើការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្តន៍​គោល​នយោបាយ​ ​និង​ក្តាប់​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​និង​ជឿជាក់​ថា​ ​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​Co​.,​L​t​d​. ​អាច​នាំមក​នូវ​ធនធាន​ដ៏​មាន​តម្លៃ​ ​និង​ចូលរួម​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទជាប់ទាក់ទង