​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅ​វត្ត​បុទុ​ម​វ​តី​រាជ​វ​រា​រាម​ ​រាជធានី​ភ្នំពេញ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​១​១​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ ​សមាជិកា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​និង​ជា​អតីត​រដ្ឋ​ម​ន្រ្តី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ទ្រង់​សោយ​ព្រះ​ទីវ​ង្គ​ត​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​វេលា​ម៉ោង​ ​១២​:​៣​០​នាទី​ថ្ងៃត្រង់​ ​ក្នុង​ព្រះជន្មាយុ​ ​៧​៧​ព្រះវស្សា​ ​ដោយ​ព្រះ​រោគាពាធ​។​

​ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រត​ន​ត្រៃ​កែវ​ទំា​ង​បី​ ​ប្រោស​ព្រះរាជទាន​ឱ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​សូម​ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ព្រះ​បរម​សុ​គិត​ភព​ ​កុំបីឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទជាប់ទាក់ទង