​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ស្តីពី​ការ​គ្រប់គ្រង​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

 

រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​១​២​កើត​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ ​ស្តីពី​ការ​គ្រប់គ្រង​ច្រកចេញ​-​ចូល​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ (​National​ ​Inter​net​ ​Gate​way​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​ពាក់ព័ន្ធ​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​មាន​តួនាទី​ស្នូល​យ៉ាងសំខាន់​ ​ក្នុង​ការ​ជំរុញ​ ​និង​អភិវឌ្ឍន៍​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​តាមរយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​តភ្ជាប់​បណ្តាញ​ អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ (​National​ ​Inter​net​ ​Exchange​) ​ដែល​មានមុខ​ងារ​ចំនួន​ពីរ​ដូចជា​ ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អុី​ន​ធឺ​ណិ​ត​ក្នុង​ប្រទេស​ ​និង​មជ្ឈមណ្ឌល​ច្រក​អុី​ន​ធឺ​ណិ​ត​អន្តរជាតិ​ ​ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដូច​ខាងក្រោម​៖​

-​ធ្វើ​ឱ្យ​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​មាន​លក្ខណៈ​សន្សំសំចៃ​ ​តាមរយៈ​ការ​បង្វែរ​ផ្លូវ​អុី​ន​ធឺ​ណិ​ត​ក្នុង​ប្រទេស​ ​ដោយ​មិន​ចាំបាច់​តភ្ជាប់​ទៅក្រៅ​ប្រទេស​ឱ្យ​មក​តភ្ជាប់​បណ្តាញ​អុី​ន​ធឺ​ណិ​ត​នៅ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អុី​ន​ធឺ​ណិ​ត​ក្នុង​ប្រទេស​វិញ​

-​បង្កើត​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ក្នុង​ប្រទេស​ឱ្យ​មាន​ល្បឿន​លឿន​ជាមួយនឹង​ថ្លៃ​ទាប​សមរម្យ​ ​ផ្តល់​អត្ថប្រយោជន៍​ ​ជូន​សាធារណជន​ ​និង​ប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​

-​ជំរុញ​ឱ្យ​មានការ​បង្កើត​មាតិកា​ ​និង​កម្មវិធី​ក្នុងស្រុក​កាន់តែ​ច្រើនឡើង​

-​កាត់បន្ថយ​ហា​និ​ភ័យ​ដោយ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​សុវត្ថិភាព​លើ​បណ្តាញ​អុី​ន​ធឺ​ណិ​ត​

-​លើក​ក​ម្ពស់​ការ​ការពារ​សន្តិសុខ​ជាតិ​ ​និង​អធិបតេយ្យ​ជាតិ​ដោយ​គ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​ការ​តភ្ជាប់​បណ្តាញ​អុី​ន​ធឺ​ណិ​ត​ទៅក្រៅ​ប្រទេស​ ​ទាំងអស់​ត្រូវ​ឆ្លងកាត់​នៅ​មជ្ឈមណ្ឌល​ច្រក​អុី​ន​ធឺ​ណិ​ត​អន្តរជាតិ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍