ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន៤ ដែលបានរៀបចំឡើងដោយនាយកដ្ឋានគោលនយោបាយប្រៃសណីយ៍ នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ រួមមាន៖ (១). សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអាជ្ញាបណ្ណបញ្ញើប្រៃសណីយ៍ក្នុងប្រទេស និងក្រៅប្រទេស , (២).សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអាជ្ញាបណ្ណបញ្ញើក្នុងប្រទេស , (៣).សេចក្តីព្រាងប្រកាស ស្តីពីភស្តុភារកម្មក្នុងវិស័យប្រៃសណីយ៍ និង (៤). សេចក្តីព្រាងសារាចរណែនាំ ស្តីពីការគ្រប់គ្រងការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍៕