​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​: ​រសៀល​ថ្ងៃសៅរ៍​ ​១​០​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធានគណៈកម្មការ​រៀបចំ​ការប្រឡងប្រជែង​ជ្រេី​ស​រេី​ស​និស្សិត​និង​មន្ត្រី​រាជការ​ស៉ី​វិល​ឱ្យ​ចូល​ប​ម្រេី​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សម្រាប់​ឆ្នាំ​២​០​១​៩​ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​របស់​បេក្ខជន​ ​ទាំង​៥​១​៦​នាក់​ ​សម្រាប់​កាលបរិច្ឆេទ​ប្រឡង​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ឆ្នូ ​ឆ្នាំ​២​០​១​៩​ ​ស្អែកនេះ​។​ ដេីម្បី​ប្រសិទ្ធិភាព​ ​តម្លា​ភាព​ ​និង​សុវត្ថិភាព​នៃ​ដំ​ណេី​រកា​រ​ប្រឡង​ខាងមុខនេះ​ ​ឯកឧត្តម​ប្រធានគណៈកម្មការ​ ​រួម​ជាមួយ​ ​អនុ​គណៈកម្មការ​ ​ព្រមទាំង​ក្រុម​ការងារ​ ​បាន​ធ្វេី​ការពិនិត្យ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ប្រឡង​ជា​ច្រេី​ន​ដង​ ​និង​ទទួល​បាន​លទ្ធផល​ល្អ​។​ ​ឯកឧត្តម​ ​មានប្រសាសន៍ថា​ក្រសួង​បាន​ខិតខំ​ជំរុញ​វិ​ស​័​យ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ ​ព័ត៌មាន​(​I​C​T​) ​អោយ​ទូលំទូលាយ​ ហេី​យក៏សង្ឃឹម​ថា​ ​ដំ​ណេី​រកា​រ​នៃ​ការ​ប្រឡង​នៅ​ថ្ងៃស្អែក​នេះ​ ​បេក្ខជន​ទាំងអស់​និង​សប្បាយចិត្ត​ ហេី​យ​ទទួលអារម្មណ៍​ខុសប្លែក​ពី​ការ​ប្រឡង​ដែល​រៀបចំ​ឡេី​ង​កាលពីឆ្នាំមុន​ៗ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រសួង​បាន​ផ្លាស់ប្តូរ​ការ​ប្រឡង​មក​ជា​ការ​ប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​រួម​ទាំង​នីតិវិធី​នៃ​ការ​ចុះឈ្មោះ​ប្រឡង​ ​ក៏​ក្រសួង​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង