ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន China Unicom Global ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Meng Shusen ប្រធានក្រុមហ៊ុន China Unicom Global ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. ចូលជួបសម្តែងការគួរសម និងដើម្បីពិភាក្សាអំពីគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ៕