ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យ Dr. Lee Jong-Hwa ចូលជួបដើម្បីធ្វើបទបង្ហាញនិងពិភាក្សាការងារ នៅទីស្តីការក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Lee Jong-Hwa នាយកផ្នែកសហប្រតិបត្តិការអន្តរជាតិនៃវិទ្យាស្ថានអភិវឌ្ឍន៍សង្គមព័ត៌មានកូរ៉េ (KISDI) ធ្វើបទបង្ហាញនូវរបាយការណ៍ចុងក្រោយ ស្តីពីលទ្ធផលនៃការសិក្សានិងអនុសាសន៍ក្នុងការប្រើប្រាស់ធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាទូរស័ព្ទចល័តនៅព្រះរាជាណាចក្រកម្ពុជា៕