​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​វិ​ន័យ​ការងារ​ ​និង​ការ​គ្រប់គ្រង​វត្តមាន​មន្ត្រី​រា​ការ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​៧​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ អេ ​សុភា​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​វិ​ន័យ​ការងារ​ ​និង​ការ​គ្រប់គ្រង​វត្តមាន​មន្ត្រី​រា​ការ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​សរុប​ប្រមាណ​ ​២​០​០​នាក់​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​បាន​មានប្រសាសន៍ថា​ ​គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ​ ​គឺ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​វត្តមាន​របស់​មន្ត្រី​រាជការ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ ​ដែល​កំពុង​បម្រើ​ការងារ​ ​ព្រមទាំង​លើក​ក​ម្ពស់​មនសិការ​វិជ្ជាជីវៈ​ ​និង​គុណ​ផល​ក្នុង​រដ្ឋបាល​សាធារណៈ​។​ ​ជាពិសេស​ ​ក្នុង​គោល​ដៅកំណត់​អំពី​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ ​ទណ្ឌកម្ម​វិ​ន័យ​ចំពោះ​អវត្តមាន​គ្មាន​ការអនុញ្ញាត​ ​និង​លើកទឹកចិត្ត​ ​ព្រមទាំង​មាន​យន្ត​ការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល​និង​មន្ត្រី​ជាប់កិច្ចសន្យា​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី