
រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Meng Shusen ប្រធានក្រុមហ៊ុន China Unicom Global ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. ចូលជួបសម្តែងការគួរសម និងដើម្បីពិភាក្សាអំពីគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ៕






