​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​៨​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​។​

​នៅ​ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​បាន​មានប្រសាសន៍ថា​ ​គោលបំណង​របស់​ឯកឧត្តម​ ​នា​ថ្ងៃនេះ​ ​គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​ក្នុង​វិ​ស័យ​ឌី​ជី​ថល​ ​រវាង​សហរដ្ឋអាមេរិក​ ​និង​ព្រះរាជាណាចក្រកម្ពុជា​ ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​រីក​លូតលាស់​នៃ​វិ​ស័យ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ ​ហើយ​កម្ពុជា​ ​គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​នាំមុខ​ ​ដែល​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើនជាង​គេ​នៅ​ក្នុង​តំបន់​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​ល្អ​រវាង​ ​ក្រសួង​ ​និង​ ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​ហៅ​កាត់​ (​US​A​BC) ​នា​ពេល​កន្លងមក​ ​ព្រមទាំង​រំពឹង​ថា​នឹង​មាន​ការិយាល័យ​តំណាង​ ​US​A​BC ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ ​ហើយ​ការ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​ទ្វេ​រ​ឡើង​ថែមទៀត​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ផ្តល់​ទំនុក​ចិត្ត​ ​និង​ប្រគល់​ភារកិច្ច​ថ្មី​ ​មក​បំពេញបេសកកម្ម​ ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ ​វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ​រវាងប្រទេស​ទាំងពីរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជូនពរ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ ​សូម​មាន​សុខភាព​ល្អ​ ​និង​សម្រេច​ជោគជ័យ​ ​នៅ​ក្នុង​ការ​បំពេញបេសកកម្ម​ការងារ​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍