ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិបត្តិករទូរស័ព្ទចល័តលើសំណើសុំជួយសម្រួលដល់អាជ្ញាបណ្ណហ្វ្រេកង់ស៍ ដើម្បី ត្រៀមដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិបត្តិករទូរស័ព្ទលើសំណើសុំជួយសម្រួលដល់អាជ្ញាបណ្ណហ្វ្រេកង់ស៍ ដើម្បី ត្រៀមដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យប្រតិបត្តិករទាំងអស់លើកសំណើផែនការវិនិយោគ និងផែនការពង្រីកវិសាលភាពសេវាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ នេះអោយបានច្បាស់លាស់មកក្រសួងផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញនិងពិភាក្សាអំពីហ្វ្រេកង់ស៍សម្រាប់ត្រៀមប្រើប្រាស់ក្នុងការផ្ដល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕