​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​កំពង់​លែង​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ (​៧​មករា​ ​១​៩​៧​៩​ – ​៧​មករា​ ​២​០​២​០​) ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ព្រមទាំង​មន្ត្រី​រាជការ​ ​កង​កំលាំង​ស្រុក​-​ឃុំ​-​ភូមិ​ ​សិស្សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ ​សរុប​ចំនួន​ ​១​៦​១​១​អង្គនា​ក់ (​ស្រី​៩​១​៣​នាក់​)​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​បាន​អាន​សុន្ទរកថា​ ​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​រំលឹក​ថា​ ​ថ្ងៃនេះ​ ​ជា​ថ្ងៃ​គ​ម្រប់​ខួប​ទី​៤​១​ ​នៃ​ទិវា​ជ័យជំនះ​ ​៧​ ​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​បាន​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​របស់​បន​ ប៉ុ​ល​ ​ព​ត​ ​សង្គ្រោះ​ជាតិ​ ​និង​ប្រជាជន​កម្ពុជា​ឲ្យ​មានជីវិត​រស់រាន​ឡើងវិញ​ ​រួចផុត​ពី​ការ​សម្លាប់​រង្គាល​នៃ​របប​ដ៏​សាហាវយង់ឃ្នង​បំផុត​នេះ​បាន​ទាន់ពេល​វេលា​ ​និង​បាន​បញ្ចប់​នូវ​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រទេស​កម្ពុជា​ ​ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​ ​គឺ​ឯករាជ្យ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​និង​វឌ្ឍនភាព​សង្គម​។​ ​យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល​ ​យុទ្ធជន​ ​យុទ្ធនា​រី​នៃ​រណសិរ្ស​សាមគ្គី​ស​ង្រ្គោះ​ជាតិ​កម្ពុជា​ ​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ធ្វើការ​លះបង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​និង​ការពារ​នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​បាន​បន្ត​ថា​ ​ក្រោយ​បញ្ចប់​ស​ង្រ្គា​ម​ស៊ីវិល​ទាំងស្រុង​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការ​ស្តារ​ ​កសាង​ ​និង​អភិវឌ្ឍន៍​អោយ​រីក​ចម្រើន​លូតលាស់​ជាបន្តបន្ទាប់​។​ ​ក្រោមម្លប់​សន្តិភាព​ ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​លូតលាស់​ ​ដែល​ក្នុង​នោះ​ ​គឺ​ទំហំ​ពាណិជ្ជកម្ម​ ​និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង​ ​ធ្វើ​អោយ​កម្ពុជា​អាច​​​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង​៧​.​១​%​។​ ​នៅ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​​ដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ ​ជាពិសេស​កិច្ចការពារ​ ​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ ​និង​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ ​ការ​យកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​បាន​គូស​បញ្ជាក់​ពី​ខ្លឹមសារ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែល​បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​ ​គឺ​ “ ​អរគុណ​សន្តិភាព​ “ ​ដែល​សម្តេច​យល់ឃើញ​ថា​ ​មាន​តម្លៃ​មិន​សាបសូន្យ​ ​មិនថា​កន្លងមក​ ​ថ្ងៃនេះ​ ​និង​ថ្ងៃក្រោយ​។​ ​មនុស្ស​ទាំងអស់គ្នា​ ​ត្រូវការ​សន្តិភាព​ ​លើកលែងតែ​ពួក​ភេ​រ​វក​រ​ប៉ុណ្ណោះ​ ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​ ​អរគុណ​សន្តិភាព​ ​បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​៕

 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ