​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ​M​I​KAM​I​ ​Ma​s​a​h​i​ro ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​។​

​នៅ​ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​បាន​លើកឡើង​ពី​ការចូលរួម​ជាប្រចាំ​និង​យ៉ាងសកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​ការចូលរួម​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​តាមរយៈ​ជំនួប​នេះ​ ​ឯកឧត្តម​ឯកអគ្គរាជទូត​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ជួយ​សម្របសម្រួល​លើ​ការងារ​សំខាន់​ៗ​នានា​ ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវ​បំ​ពេញការ​ងារ​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ ​ផ្តល់​ទំនុក​ចិត្ត​ ​និង​ប្រគល់​ភារកិច្ច​ថ្មី​ ​មក​បំពេញបេសកកម្ម​ ​ជា​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ ​វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ​រវាងប្រទេស​ទាំងពីរ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រកម្ពុជា​ ​ក៏ដូចជា​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្នុង​ការ​ជួយ​ដល់​ការ​កសាង​សមត្ថភាព​មន្ត្រី​រាជការ​លើ​វិ​ស័​យ​ ​I​C​T​ ​ការ​បណ្តុះបណ្តាល​លើ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​និង​ជំនួយ​គាំទ្រ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឆ្លាតវៃ​មួយ​ចំនួន​ទៀត​ ​នា​ពេល​កន្លងមក​។​

​នៅ​ក្នុង​ជំនួប​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​អំពី​សាវ​តា​ខ្លះ​ៗ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​ការ​រីក​ចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នៃ​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​នៅ​កម្ពុជា​ផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ការងារ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ត្រៀម​ខ្លួន​ទាញ​យក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។​ ​ក្នុង​ការ​ការងារ​សំខាន់​ៗ​ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​ ​រួម​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ល​ ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​ការ​ការពារ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​គាំទ្រ​ ​ជាដើម​។​ ​សម្រាប់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​និង​កំពុង​ធ្វើការ​ជាមួយ​អន្តរ​ក្រសួង​លើ​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ខាងមុខ​។​ ​ចេញពី​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​នេះ​ ​យើង​នឹង​រៀបចំ​នូវ​ផែនការ​មេ​ ​និង​ផែនការ​វិនិយោគ​បន្ត​ទៀត​។​ ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ដែល​កំពុង​រីក​ចម្រើន​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ពិភពលោក​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​នូវ​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ប្រៃសណីយ៍​ដើម្បី​ជួយ​គាំទ្រ​ដល់​វិ​ស​័​យ​នេះ​ ​ក៏ដូចជា​ការ​បង្កើត​នូវ​ហត្ថលេខា​ឌី​ជី​ថល​ ​ដែល​នឹង​ដើរតួ​សំខាន់​នៅ​ក្នុង​ពាណិជ្ជ​អេឡិ​ក​ត្រូនិ​ក​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ក្នុង​បន្ត​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ក្រសួង​ ​ក៏ដូចជា​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ការ​កសាង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​វិ​ស​័​យ​ប្រៃសណីយ៍​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍