​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ ​និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​ ​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់​ជា​គោលការណ៍​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ថ្មី​ដល់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សរុប​ចំនួន​ ​៣​៩​កន្លែង​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ ​សរុប​ចំនួន​ ​១​២​៦​កន្លែង​ ​ដើម្បី​ផ្តល់​ជូន​ក្រសួង​ ​សម្រាប់​បំពេញ​តម្រូវ​ការ​ពិតប្រាកដ​នៅ​អង្គភាព​ថ្នាក់​ជាតិ​ ​ថ្នាក់ក្រោម​ជាតិ​ ​និង​មន្ទីរ​អង្គភាព​ជំនាញ​រាជធានី​ ​ខេត្ត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​អនុវត្ត​នូវ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ​និង​វិធានការ​ចំពោះ​ការ​ជ្រើសរើស​និង​ការប្រើប្រាស់​ធនធានមនុស្ស​ឆ្នាំ​២​០​២​០​ ​ក្រសួង​ ​ត្រូវធ្វើ​ការប្រកាស​ជ្រើសរើស​ចេញពី​ការប្រឡងប្រជែង​ក្នុងចំណោម​ ​សិស្ស​ ​និស្សិត​ ​និង​មន្ត្រី​រាជការ​ស៊ីវិល​ ​ក្នុង​ពេល​តែមួយ​ ​និង​ត្រូវ​ប្រកាស​លទ្ធផល​ប្រឡងជាប់​ស្ថាពរ​យ៉ាង​យូរ​ត្រឹម​ដំណាច់ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ដល់​អង្គភាព​ទាំងអស់​ត្រូវ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​ ​ដើម្បី​បង្កើន​សមត្ថភាព​សម្រាប់​អោយ​វិ​ស​័​យ​របស់យើង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍