ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​ ​កន្លងមក​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៨​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ក្រុម​ការងារ​បច្ចេកទេស​ ​ចុះ​ពិនិត្យ​ទីតាំង​ ​សិក្សា​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣​ (​ឃុំ​តាំង​ក្រសាំង​ ​ឃុំ​ក្រាំង​ស្គារ​ ​និង​ឃុំ​ក្តុ​ល​សែន​ជ័យ​) ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​បរិវេណ​សាលាស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ជាពិសេស​សម្រាប់​អនុវត្តន៍​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ​។​

​នៅ​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជួបជុំគ្នា​នា​ថ្ងៃនេះ​ ​គឺ​ក្នុង​គោលបំណង​ ​ដើម្បី​ដោះស្រាយ​នូវ​សំណូមពរ​ដែល​នៅ​សេសសល់​ ​នា​ពេល​កន្លងមក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​ឲ្យ​អង្គ​វេទិកា​សាធារណៈ​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​នូវ​កង្វល់​ ​ការលំបាក​ ​និង​តម្រូវ​ការចាំបាច់​នានា​ ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ជួបប្រទះ​ ​បាន​ទាន់ពេល​វេលា​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​ការងារ​ត្រូវ​ដឹកនាំ​ជំរុញ​ ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​មន្ទីរ​ ​អង្គភាព​ជំនាញ​នានា​ ​ឲ្យ​លើក​ក​ម្ពស់​ក្នុង​ការ​បំ​ពេញការ​ងារ​ស្របតាម​តួនាទី​ ​ភារកិច្ច​ ​និង​ការទទួលខុសត្រូវ​ដែល​បាន​កំណត់​។​

​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​និង​ក្រុម​ការងារ​ ​បាន​ចុះ​ពិនិត្យ​ ​សិក្សា​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ស្ថិតនៅ​ឃុំ​តាំង​ក្រសាំង​ ​ឃុំ​ក្រាំង​ស្គារ​ ​និង​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​មាន​ដូច​ខាងក្រោម​៖​

(​១​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ស្តារ​អាង​ទឹកទំ​នប់​គង្គា​រ​ ​១​កន្លែង​ ​និង​ជួសជុល​កែ​សម្រួល​ខ្នង​ទំនប់​គង្គា​រ​ ​ប្រវែង​១​០​៣​០​ម៉ែត្រ​ ​នៅ​ភូមិ​ចាស់​ ​ឃុំ​តាំង​ក្រសាំង​។​

(​២​).​ចុះ​ពិនិត្យ​សំណើ​សុំ​អគ្គីស​នី​ប្រើប្រាស់​ ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​វាល​ស្បូវ​ ​ភូមិ​ត្បែង​ខ្ពស់​ ​ភូមិ​ថ្មី​ ​និង​ភូមិ​ស្រែ​អ៊ុក​ ​ស្ថិតនៅ​ក្នុង​ឃុំ​តាំង​ក្រសាំង​ ​។​

(​៣​).​ចុះ​ពិនិត្យ​ ​និង​សិក្សា​សំណើ​រ​ ​ស្នើសុំ​ស្ពាន​បេតុង​ ​១​កន្លែង​ ​ប្រវែង​១​៥​ម៉ែត្រ​ ​ទទឹង​៤​ម៉ែត្រ​កន្លះ​ ​កំពស់​៤​ម៉ែត្រ​ ​ភូមិ​ចាន់​ត្រក​ ​ឃុំ​ក្រាំង​ស្គារ​។​

(​៤​).​ចុះ​ពិនិត្យ​ ​និង​សិក្សា​សំណើ​រ​ ​ស្នើសុំ​ស្ពាន​បេតុង​ ​១​កន្លែង​ ​ប្រវែង​១​៥​ម៉ែត្រ​ ​ទទឹង​៤​ម៉ែត្រ​កន្លះ​ ​កំពស់​៤​ម៉ែត្រ​ ​នៅ​ភូមិ​ក្រាំង​ស្គារ​ ​ស្ថិតនៅ​ក្នុង​ឃុំ​ក្រាំង​ស្គារ​ ​។​

(​៥​).​ចុះ​ពិនិត្យ​ ​និង​សិក្សា​នូវ​សំណើ​រ​សុំ​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ ​ប្រវែង​១​៥​៣​៤​ម៉ែត្រ​ ​តភ្ជាប់​ពី​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ទឹកផុស​ ​ទៅ​ឃុំ​ឈើ​តុំ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ​សាត់​ ​ដោយ​ផ្លូវ​នេះ​ ​ត្រូវ​ឆ្លងកាត់​បី​ឃុំ​ ​រួម​មាន​ ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ឃុំ​ក្រាំង​ស្គារ​ ​និង​ឃុំ​តាំង​ក្រសាំង​ ​។​

(​៦​).​ចុះ​ពិនិត្យ​ ​និង​សិក្សា​នូវ​សំណើ​សុំ​អគារសិក្សា​១​ខ្នង​ ​៥​បន្ទប់​ ​នៅ​សាលាបឋមសិក្សា​ ​តា​ភ​ន​ ​ស្ថិតនៅ​ក្នុង​ភូមិ​តាឱ​ស​ ​ឃុំ​ក្តុ​ល​សែន​ជ័យ​។​

​និង​(​៧​).​ចុះ​ពិនិត្យ​ ​និង​សិក្សា​សំណើ​រ​ ​សុំ​តំ​ឡើង​អង់តែន​ទូរស័ព្ទ​ ​នៅ​ទឹកធ្លាក់​ស្រែ​អំពិល​ ​ស្ថិតនៅ​ក្នុង​ភូមិ​ក្តុ​ល​ ​ឃុំ​ក្តុ​ល​សែន​ជ័យ​ផង​ដែរ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ស្នើ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​សិក្សា​ ​និង​រៀបចំ​របាយការណ៍​លម្អិត​ជូន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សម្រាប់​ដាក់​ជូន​ថ្នាក់លើ​ ​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​៕

អត្ថបទជាប់ទាក់ទង