ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​០​៥​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​បណ្តា​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​របៀបវារៈ​ដូច​ខាងក្រោម​៖​

(​១​).​បង្ហាញ​អំពី​គម្រោង​សម្រាប់​ក្របខ័ណ្ឌ​នៃ​ព័ត៌មាន​ជាតិ​ ​និង​ការ​សម្របសម្រួល​នៃ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​ព្រះរាជាណាចក្រកម្ពុជា​

(​២​).​ការពិនិត្យ​បញ្ជី​អាទិភាព​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​ (​Digital​ ​Government​) ​និង​ពិភាក្សា​អំពី​ស្ថានភាព​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​របស់​​​ក្រសួង​-​ស្ថាប័ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជំរុញ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​គឺជា​ការប្រើប្រាស់​មធ្យោបាយ​អេឡិ​ក​ត្រូនិ​ក​ ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​ ​និង​មូលដ្ឋាន​នៃ​ការ​ផ្តល់​សេវា​អោយ​មាន​តម្លា​ភាព​ ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​កាន់តែ​ប្រសើរ​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ការ​បង្កើត​និង​ប្រើប្រាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​រួម​ ​វេទិកា​ឌី​ជី​ថល​រួម​ ​សេវាកម្ម​ឌី​ជី​ថល​រួម​ ​ដោយ​ឈ​រលើ​យន្ត​ការ​ “​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​” ​និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ​គឺ​ពិភាក្សា​អំពី​បញ្ជី​អាទិភាព​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​កម្ពុជា​ ​ហើយ​ដើម្បី​សម្រេច​យក​នូវ​ ​e​-​System​ ​ក្រសួង​-​ស្ថាប័ន​ ​នីមួយៗ​ ​ដើម្បី​យើង​ដាក់​នៅ​ក្នុង​កម្មវិធី​នៃ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បញ្ជាក់​ថា​ ​គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​មាន​ ​គម្រោង​គ្រប់គ្រង​អេឡិ​ក​ត្រូនិ​ក​ ​សម្រាប់​ដំណើរការ​នៅ​ក្នុង​ក្រសួង​-​ស្ថាប័ន​របស់​ខ្លួន​ ​ក្នុង​ការងារ​រដ្ឋបាល​ ​ការ​ចែករំលែក​ព័ត៌មាន​ រឺ​ការ​ផ្តល់​សេវា​សាធារណៈ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ជូន​ដល់​អង្គប្រជុំ​ ​ដើម្បី​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ចែករំលែក​នូវ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ផង​ដែរ​៕

 

អត្ថបទជាប់ទាក់ទង