​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប​(​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវា​អន​ឡា​ញ​ទំនើប​ (​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​) “​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​ – ​ស្ថាប័ន​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​សហគ្រាស​មីក្រូ​-​ធន​តូច​ ​និង​មធ្យម​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ជា​ ​១​២​៥​នាក់​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​គោលបំណង​របស់​សិក្ខាសាលា​ថ្ងៃនេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកវិទ្យា​ក្លោ​ដដែល​ត្រូវ​បាន​ ​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​ឬ​សេវា​អន​ឡា​ញ​ផ្សេងៗ​ទៀត​ ​ហើយនឹង​ពិភាក្សា​ទៅលើ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​ទាំងអស់​។​ ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​កម្ពុជា​នឹង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ​២​០​៥​០​ ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ ​ដែល​ក្នុង​នោះ​ក៏មាន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​បែប​ប្រពៃណី​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​បែប​ឌី​ជី​ថល​ ​និង​ការ​ត្រៀម​ខ្លួន​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ដែល​នឹង​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ត​ទៀត​ថា​ ​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្នុង​លក្ខណៈ​ទូលំទូលាយ​មួយ​គឺ​ត្រូវធ្វើ​ជា​ការចាំបាច់​ ​ដែល​រួម​មាន​ទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​សេវាកម្ម​ ​និង​ជាពិសេស​នោះ​គឺ​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​ ​ដើម្បី​ដើរ​ឱ្យ​ទាន់​បច្ចេកវិទ្យា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បទពិសោធន៍​ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​នៅ​កម្ពុជា​ ​ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕

អត្ថបទជាប់ទាក់ទង