ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ. – CBRD Fund) លើកទី១៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(មូលនិធិ ស.អ.- CBRD Fund) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៦ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍ហិរញ្ញវត្ថុរបស់ (មូលនិធិ ស.អ. – CBRD Fund) ប្រចាំឆ្នាំ២០១៨-២០១៩
(២). របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការ (មូលនិធិ ស.អ. – CBRD Fund) ឆ្នាំ២០១៩ និង២០២០
(៣). របាយការណ៍សកម្មភាពការងារ របស់លេខាធិការដ្ឋាន របស់មូលនិធិ ស.អ. ឆ្នាំ២០១៩ និងផែនការការងារឆ្នាំ២០២០
(៤). សំណើសុំអនុម័តសេចក្តីព្រាងថវិកាលេខាធិការដ្ឋាន របស់មូលនិធិ ស.អ. ឆ្នាំ២០២០៕