ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ស្តីពី​ការសិក្សា​លទ្ធភាព​បង្កើត​ច្រក​ទ្វាអុី​ន​ធឺ​ណិ​ត​តែមួយ​ ​និង​ការ​ចាត់វិធានការ​លើ​គណនី​/ផេ​ក​នៃ​បណ្តាញទំនាក់ទំនងសង្គម​ ​និង​គេហទំព័រ​ ​ដែល​បង្ហោះ​មាតិកា​អន​ឡា​ញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​និង​សេចក្តីថ្លៃថ្នូរ​ប​ស់ស្រ្តី​ខ្មែរ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​១​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការពិភាក្សា​លើ​ការសិក្សា​លទ្ធភាព​បង្កើត​ច្រក​ទ្វា​អុី​ន​ធឺ​ណិ​ត​តែមួយ​ ​និង​ការ​ចាត់វិធានការ​លើ​គណនី​/ផេ​ក​នៃ​បណ្តាញទំនាក់ទំនងសង្គម​ ​និង​គេហទំព័រ​ ​ដែល​បង្ហោះ​មាតិកា​អន​ឡា​ញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​និង​សេចក្តីថ្លៃថ្នូរ​ប​ស់ស្រ្តី​ខ្មែរ​។​ ​កិច្ចប្រជុំ​នេះ​ ​មាន​សមាសភាព​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​ពាក់ព័ន្ធ​ផង​ដែរ​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​លើកឡើង​ថា​៖​ ​ពេលនេះ​មាន​បញ្ហា​សំខាន់​ ​និង​បន្ទាន់​បំផុត​មួយ​ ​ដែល​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២​០​១​៩​ ​និង​ទិសដៅ​ឆ្នាំ​២​០​២​០​ ​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្រ្តី ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​បាន​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចាត់វិធានការ​លើ​ផ្លូវច្បាប់​ ​និង​តាម​លក្ខណៈ​បច្ចេកទេស​បិទ​រាល់​គណនី​/ផេ​ក​នៃ​បណ្តាញ​សង្គម​ ​និង​គេហទំព័រ​ទាំងឡាយ​ណា​ ​ដែល​បាន​បង្ហោះ​មាតិកា​អន​ឡា​ញ​ ​ឬ​វីដេអូ​ផ្សាយបន្តផ្ទាល់​បញ្ចេញ​សាច់​និង​កេរិ៍​ត​ខ្មាស់​ហួសហេតុ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​និង​សេចក្តីថ្លៃថ្នូរ​ប​ស់ស្រ្តី​ខ្មែរ​។​ ​បន្ថែម​ពីលើ​នេះ​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​បាន​បន្ត​ទៀត​ថា​ ​ពាក់ព័ន្ធ​នឹង​ការ​ចាត់វិធានការ​នេះ​ ​យើង​មាន​កិច្ចការ​បី​ដែល​ត្រូវការ​សហការ​គ្នា​ ​គឺ​ ​១​) ​ការ​គ្រប់គ្រង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​២​) ​ការ​គ្រប់គ្រង​មាតិកា​បង្ហោះ​អន​ឡា​ញ​ ​និង​ ​៣​) ​ការ​ចាត់​វិធាន​ផ្លូវច្បាប់​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បញ្ជាក់​ថា​៖​

​ទី​១​) ​ដើម្បី​ជា​យន្ត​ការ​ក្នុង​ការ​អនុវត្ត​យូរអង្វែង​លើ​ការងារ​គ្រប់គ្រង​ការ​ធ្វើអាជីវកម្ម​សេវា​អន​ឡា​ញ​ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​​​ដែល​កំណត់ដោយច្បាប់​ស្តីពី​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​ដោយ​ត្រូវ​មានការ​សហការ​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ ​ស្តីពី​ការ​គ្រប់គ្រង​ ​និង​ការ​ចុះបញ្ជី​ធ្វើអាជីវកម្ម​សេវា​អន​ឡា​ញ​។​

​ទី​២​) ​ដើម្បី​ទប់​ស្កាត់​និង​ចាត់វិធានការ​លើ​បណ្តា​គណនី​/ផេ​ក​នៃ​បណ្តាញទំនាក់ទំនងសង្គម​ ​និង​បណ្តា​គេហទំព័រ​ទាំងឡាយ​ណា​ ​ដែល​ធ្វើការ​បង្ហោះ​មាតិកា​រ​អន​ឡា​ញ​ ​ឬ​វី​ឌី​អូ​ឡាយ​បន្ត​ផ្ទាល់​លក់​ផលិតផល​នានា​បញ្ចេញ​សាច់​/កេរ្តិ៍​​ខ្មាស់ ​និង​សកម្មភាព​អាសអាភាស​ ​ធ្វើ​ឱ្យ​ប៉ះពាល់​សីលធម៌​សង្គម​និង​សេចក្តីថ្លៃថ្នូរ​ប​ស់ស្រ្តី​ខ្មែរ​ ​ត្រូវ​អនុវត្ត​តាម​យន្ត​ការ​ការងារ​ដែល​មានស្រាប់​ ​ស្របតាម​ប្រកាស​រួម​លេខ​ ​១​៧​០​ ​ប្រ​ក​.​អន្តរ​ក្រ​ ​ចុះ​ថ្ងៃ​ទី២​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៨​ ​ស្តីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ ​និង​បណ្តាញ​ទំនាក់​ទំ​ន​សង្គម​ ​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អុីនធឺ​ណិ​ត​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​រវាង​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​ហើយ​ក្នុង​ករណី​ចាំបាច់​ ​និង​មាន​វិធានការ​ផ្លូវច្បាប់​ត្រឹមត្រូវ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​និង​សហការ​ជាមួយ​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក្នុងស្រុក​ ​និង​ប្រតិបត្តិ​ករ​គ្រប់គ្រង​បណ្តាញទំនាក់ទំនងសង្គម​ពាក់ព័ន្ធ​ ​និង​/​ឬ​ម្ចាស់​គ្រប់គ្រង​គេហទំព័រ​(ក្រៅពីគេហទំព័រ​ .k​h​ ដែលនិយ័តករទូរគមនាគមន៍កម្ពុជាគ្រប់គ្រង) ​ដើម្បី​ចាត់វិធានការ​បិទ​គណនី​/ផេ​ក​ ​និង​គេហទំព័រ​ទាំងនោះ​៕​

អត្ថបទជាប់ទាក់ទង