ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​

Ministry of Post and Telecommunications

គួឡា​ឡាំ​ពួរ​៖​ ​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ ​ទៅ​ទស្សន​កិច្ចសិក្សា​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ ​ម៉ាឡេស៊ី​ ​ពី​ថ្ងៃ​ទី​០​៦​-​០​៧​ ​ខែ​កុម្ភ: ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ ​ស្វែងយល់​ពី​ការរៀបចំ​គោល​នយោបាយ​សម្រាប់​ការ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​។​

​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​គឺជា​អគ្គនាយកដ្ឋាន​ថ្មី​មួយ​ដែល​ ​ទើបនឹង​បង្កើត​ឡើង​ ​តាម​រយ​:​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​. ​បក​ ​ចុះ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​អគ្គនាយកដ្ឋាន​នេះ​ ​ទទួលខុសត្រូវ​លើ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​ ​និង​គោល​នយោបាយ​នានា​ ​ទាក់ទង​នឹង​ការ​ ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​របស់​ជាតិ​។​

​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​និង​ប្រតិភូ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​៖​

▪️ ​គណ​:​កម្មាធិការ​គមនាគមន៍​ ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ (​Malaysia​n ​Communication​ ​and​ ​M​u​l​t​i​media​ ​Commission​-​M​C​M​C) ​ដើម្បី​ ​ស្វែងយល់​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការ​រៀបចំផែនការ​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការរៀបចំ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​សម្រាប់​ពង្រឹង​ការ​គ្រប់គ្រង​ ​ការ​បង្កើត​មជ្ឈមណ្ឌល​ ​ស្ថានីយ​អចល័ត​ ​ចល័ត​គ្រប់​ប្រភេទ​ ដើមី្ប​ត្រួតពិនិត្យ​ការប្រើប្រាស់​ហ្រេ្វ​កង់​ស៍​វិទ្យុ​ ​ក្នុង​ប្រទេស​ ​ម៉ាឡេស៊ី​។​

▪️ ​អ្ន​ក​ជំនាញការ​អំពី​គោល​នយោបាយ​និង​បច្ចេកទេស​វិសាលគម​ន៍ហ្រេ្វ​កង់​ស៍​វិទ្យុ​មកពី​សមាគម​ន៍ ​G​S​MA​ ​និង​បណ្តា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អំពី​ការរៀបចំ​គោល​នយោបាយ​វិសាលគម​ន៍ហ្រេ្វ​កង់​ស៍​វិទ្យុ​ ​ផែនការ​ ​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​ឯកសារ​លក្ខខណ្ឌ​និង​នីតិវិធី​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ​ការបែងចែក​ហ្វេ្រ​កង់​ស៍​វិទ្យុ​ ​ការ​ដេញថ្លៃ​ហ្វេ្រ​កង់​ស៍​វិទ្យុ​ ​ការ​សម្របសម្រួល​ ​និង​ការ​ត្រួតពិនិត្យ​ការប្រើប្រាស់​ ហ្វេ្រ​កង់​ស៍​វិទ្យុ​។​

​ក្នុង​ឱកាស​នោះ​ ​គណប្រតិភូ​បាន​ខិតខំ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ទូរសព្ទ​ចល័ត​ជំនាន់​ទី​៥​ (5​G​) ​របស់​ប្រទេស​ ​ម៉ាឡេស៊ី​ ​ដែល​បាន​នឹង​កំពុង​រៀបចំផែនការ​សម្រាប់​ដាក់​ដំណើរការ​ក្នុងពេលឆាប់ៗ​ខាង​ ​មុខ​ ​នេះ​ ​ហើយ​ក៍​បាន​ស្វែង​ ​យល់​អំពី​វឌ្ឍនភាព​ ​នៃ​ ​បច្ចេកវិទ្យា​ 5​G​ ​របស់​ប្រទេស​ ​ក្នុង​តំបន់​អា​ស៊ាន​ដែល​បានការ​ចែករំលែក​ដោយ​សមាគម​ន៍ ​G​S​MA​ ​និង​បណ្តា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង