​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

 

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃសៅរ៍​ ​០​៧​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការ​ងា​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ភូមិ​ស្រែ​ព្រិច​ ​ឃុំ​អភិវឌ្ឍន៍​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​រ​អញ្ជើញ​ចូលរួម​ម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​រួម​និង​អាជ្ញាធរ​ដែនដី​ ​បងប្អូន​ប្រជាពលរដ្ឋ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ ​យ៉ាង​ច្រើន​កុះករ​។​ ​អគារសិក្សា​១​ខ្នង​ ​ស្មើនឹង​៣​បន្ទប់​ ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ​និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ថ្ងៃនេះ​ ​គឺជា​សមិទ្ធផល​របស់​មហា​ឧ​បាសិកា​ ​ឈរ​ ​គឹម​ហុង​ ​មាតា​បង្កើត​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​ដែល​បាន​ជួយឧបត្ថម្ភ​កសាង​ឡើង​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៩​៩​។​

 

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ថា​ ​ថ្ងៃនេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​ចាំបាច់​របស់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​ក្មួយ​ៗ​ ​សិស្សានុសិស្ស​ ​មាតា​ ​បិតា​ ​និង​អាជ្ញាធរ​ដែនដី​ ​នៅ​ក្នុងស្រុក​ទឹកផុស​ ​អគារសិក្សា​១​ខ្នង​ ​៣​បន្ទប់​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​បាន​សាងសង់​ឡើងវិញ​រួចរាល់​ជាស្ថាពរ​ ​និង​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ដើម្បី​អាច​បំពេញ​នូវ​សេចក្តីត្រូវ​ការ​របស់​សាលា​ ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដើម្បី​មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​សិក្សា​រៀនសូត្រ​បាន​សមរម្យ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ ​និង​ត្រូវធ្វើ​ខ្លួន​ឲ្យទៅ​ជា​ទំពាំង​ដ៏​ល្អ​ ​កុំ​ធ្លាក់ចុះ​ក្នុង​អបាយមុខ​ ​និង​ជៀសវាង​ពី​គ្រឿងញៀន​បង្ក​រ​អស្ថេរភាព​ក្នុង​សង្គម​គ្រួសារ​ ​និង​សង្គមជាតិ​ជាហេតុ​ធ្វើឲ្យ​វិនាសអន្តរាយ​ដល់​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ដែល​សង្គមជាតិ​កំពុង​ស្អប់ខ្ពើម​នោះ​ ​ត្រូវញ៉ាំង​ខ្លួន​ក្មួយ​ៗ​ឲ្យទៅ​ជា​ឫស្សី​ដ៏​រឹង​មាំ​ ​ត្រង់​ល្អ​ ​បរិសុទ្ធ​ ​មិន​វៀចវេរ​ ​ធ្វើឲ្យស​ង្គ​ម​គ្រួសារ​ ​និង​សង្គមជាតិ​ ​ពឹងពាក់​បាន​ទៅ​ថ្ងៃ​អនាគត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​កងកម្លាំង​ ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ចូលរួម​ ​ព្រមទាំង​បាន​អញ្ជើញ​កាត់​ខ្សែបូ​រ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ចាប់​ពេល​នោះ​តទៅ​៕

អត្ថបទជាប់ទាក់ទង