ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​កងពលតូច​ថ្មើរជើង​លេខ​៤​១​

Ministry of Post and Telecommunications

 

​ខេត្ត​ឧត្ដរមានជ័យ​៖​ ​រសៀល​ថ្ងៃ​ច​័ន្ទ ​០​៨​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ ​សួរសុខទុក្ខ​ ​នាយទាហាន​ ​នាយទាហានរង​ ​និង​ ​ពល​ទាហាន​ ​ក្នុង​សកម្មភាព​បន្ត​រឹតចំណង​ស​ម្ព័ន្ធ​មេត្រីភាព​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគ​ន៍ ​និង​ក្រុមហ៊ុន​សុភ​កិ្ត​នី​កា​ អុី​ន​វេ​ស​មេន​គ្រុប​ខូអិ​ល​ធី​ឌី​(​ចំការកៅស៊ូ​ជុ​ប​)​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ស្ថិតនៅ​បញ្ជាការ​ដ្ឋា​ន​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ក្នុង​ភូមិ​អូរ​គ​គី​កណ្តាល​ ​ឃុំ​លំ​ទង​ ​ស្រុក​អន្លង់​វែង​ ​ខេត្ត​ឧត្ដរមានជ័យ​។​ ​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​មកពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អង្គភាព​ក្រោម​ឱវាទ​ ​ភ្ញៀវកិត្តិយស​ជា​តំណាង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ពីសំណាក់​ ​ឯកឧត្តម​ ​ប៉ែន​ កុ​សល្យ​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ ​ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ ​នាង​ ​ឃីម​ ​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​នាយទាហាន​ ​នាយទាហានរង​ ​ពល​ទាហាន​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

​ក្នុង​បរិយាកាស​ដ៏​រីករាយ​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ពាំ​នាំ​នូវ​ក្តី​នឹករលឹក​និង​ការ​សួរសុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ ​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កងទ័ព​ជាប់​ជានិច្ច​ ​មិនថា​ ​កាលៈទេសៈ​ណា​ក៏ដោយ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​បងប្អូន​យុទ្ធជន​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ​ការ​ខិតខំ​កា​ពារ​បាន​បូរណភាពទឹកដី​ជាប្រចាំ​នៅ​តំបន់​តាម​ ​បន្ទាត់​ព្រំដែន​នេះ​ ​គោរព​តាម​ការចាត់តាំង​បាន​ល្អ​រៀង​រហូតមក​ ​ការចូលរួម​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​រួមគ្នា​ប្រឆាំង​ជាដាច់ខាត​ ​នូវ​រាល់​អំពើ​និង​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​នាំ​ប្រទេស​ដើរឆ្ពោះ​ទៅ​រក​អស្ថិរភាព​និង​អសន្តិសុខ​ ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​យ៉ាង​កក់ក្តៅ​ប្រកបដោយ​មោទនភាព​ខ្ពស់​បំផុត​ ​ចំពោះ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ដែល​រក្សា​បាន​នូវ​ភាព​ស្ងប់ស្ងាត់​តាម​បន្ទាត់​ព្រំដែន​នេះ​ ​ដែល​សហការ​ដោយ​ការយោគយល់​គ្នា​ទៅវិញទៅមក​ជាមួយ​ប្រទេសជិតខាង​ ​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​រស់នៅ​ ​និង​ប្រកបការងារ​មាន​សុខដុម​រម​នា​ ​និង​សុខ​ក្សេមក្សាន្ត​ជាប្រក្រតី​នៅ​តាម​មូលដ្ឋាន​ជាប់​ព្រំដែន​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ ​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​តទៅមុខ​ទៀត​ចំណង​នៃ​កិច្ច​សហប្រតិបត្តិការ​ស​ម្ព័ន្ធ​មេត្រីភាព​នេះ​ ​រឹត​តែ​ត្រូវ​បាន​ពង្រឹង​ឲ្យ​កាន់តែ​ប្រសើរ​ឡើងៗ​ ​រួម​ជាមួយនឹង​ការ​បន្ត​ខិតខំ​ព្យាយាម​កៀរគរ​ស្វែងរក​ការ​គាំទ្រ​ឧបត្ថម្ភ​ពី​ប្រភព​សប្បុរស​ជន​នានា​សម្រាប់​បំ​ពេញការ​ខ្វះខាត​ ​និង​តម្រូវ​ការ​របស់​បងប្អូន​យុទ្ធជន​ ​មិនថា​ស្ថិតនៅ​ក្នុង​ស្ថាន​តាន​តឺង​នោះ​ទេ​យើង​ត្រូវ​ការចាំបាច់​បំផុត​នូវ​សាមគ្គីភាព​ដើម្បី​រួមគ្នា​គាំទ្រ​ជីវភាពរស់នៅ​របស់​យុទ្ធជន​ ​ដែល​កាយវិការ​នេះ​ក៏​បញ្ជាក់​ផង​ដែរ​អំពី​គោលជំហរ​ការពារ​សុខ​សន្តិភាព​របស់​ប្រទេស​យើង​ទាំងអស់គ្នា​។​ ​សំខាន់​ជាង​នេះ​ទៅទៀត​ ​យើង​ដែល​នៅ​សមរភូមិ​ក្រោយ​ ​មាន​ជំនឿ​ជានិច្ច​លើ​កងកម្លាំង​បងប្អូន​យុទ្ធជន​យើង​នៅ​ទីនេះ​ ​ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ឈរ​ជើង​ប្រចាំការ​នៅ​ទីតាំង​ដ៏​ទៃ​ឯទៀត​ថា​ ​ប្រកាន់​ជំហរ​សាមគ្គី​ដ៏​រឹង​មាំ​ ​ព្រួតគ្នា​បន្ត​ភារកិច្ច​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ​ក្នុងស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ​មូលដ្ឋាន​រៀងៗខ្លួន​ ​ដើម្បី​ការពារ​រក្សា​សុខ​សន្តិភាព​យើង​ទាំងអស់គ្នា​កំពុង​ទទួល​បាន​រហូតដល់​សព្វថ្ងៃនេះ​ ​ហើយ​ “​សូម​អរគុណ​សន្តិភាព​” ​។​

​នៅ​ចុង​បញ្ចប់​នៃ​ពិធី​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​និង​ប្រតិភូ​អម​ដំណើរ​បាន​នាំ​យក​គ្រឿងឧបភោគ​/​បរិភោគ​ ​ព្រមទាំង​ថវិកា​មួយ​ចំនួន​ដែល​បាន​មកពី​ការចូលរួម​ឧបត្ថម្ភ​ពីសំណាក់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ ​និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ ​សម្រាប់​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការចាំបាច់​របស់​នាយទាហាន​ ​នាយទាហានរង​ ​ពល​ទាហាន​ ​និង​អង្គភាពកងពល​តូច​ថ្មើរជើង​លេខ​ ​៤​១​៕

អត្ថបទជាប់ទាក់ទង