ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​អាណត្តិ​ទី​៩​ ​និង​ទិសដៅ​ការងារ​អាណត្តិ​ទី​១​០​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​១​១​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធានកិត្តិយស​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​អាណត្តិ​ទី​៩​ ​ទិសដៅ​ការងារ​អាណត្តិ​ទី​១​០​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​អគ្គនាយក​ ​ទីប្រឹក្សា​ ​លោក​ ​លោកស្រី​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​ប​.​ទ​ ​ផង​ដែរ​។​

​ក្នុង​មតិ​ស្វាគមន៍​របស់​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​អាណត្តិ​ទី​៩​ ​បាន​អាន​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ​របស់​សមាគម​អាណត្តិ​ទី​៩​ ​និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​អាណត្តិ​ទី​១​០​ ​និង​សូម​ការ​អនុម័ត​ពី​អង្គ​មហាសន្និបាត​ ​ធ្វើ​វិសោធនកម្ម​ប្តូរ​រយៈពេល​គ្រប់គ្រង​ ​ក្នុង​១​អ​ណ​ត្តិ ​មាន​រយៈពេល​ពី​២​ឆ្នាំ​ ​ទៅ​៣​ឆ្នាំ​ ​ហើយ​អង្គ​សន្និបាត​ក៏បាន​សម្រេច​ជាឯកច្ឆន្ទ​ផង​ដែរ​។​ ​ហើយ​អង្គ​សន្និបាត​ក៏បាន​បោះឆ្នោត​ ​ជ្រើសរើស​គណៈកម្មាធិការ​កណ្តាល​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​ចំនួន​១​១​ ​រូប​ ​ក្នុងចំណោម​បេក្ខជន​ ​បេ​ក្ខ​នារី​ឈរឈ្មោះ​ចំនួន​១​៨​រូប​ ដេីម្បី​ដឹកនាំ​ការងារ​សមាគម​សម្រាប់​អាណត្តិ​ទី​១​០​ ​ឆ្នាំ​២​០​២​០​-​២​០​២​៣​។​ ​នៅ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អប​អរសាទរ​ ​ចំពោះ​លទ្ធផល​ផ្លែផ្កា​ ​ដ៏​សមស្រប​ដែល​មន្ត្រី​រាជការ​បម្រើ​ការងារ​ក្នុង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​យើង​បាន​រួមគ្នា​ចូល​ជា​សមាជិក​សមាគម​បាន​កាន់តែ​ច្រើនឡើង​ៗ​ ​ក្រោម​ការ​​​ដឹកនាំ​របស់​គណៈកម្មាធិការ​កណ្តាល​សមាគម​ចាប់តាំង​ពី​អាណត្តិ​ទី​១​ ​ជាបន្តបន្ទាប់​ដល់​អាណត្តិ​ទី​៩​ ​ហើយ​បង្កើត​បាន​នូវ​ថវិកា​សំរាប់​ជួយឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ ​សមាជិក​ ​សមាជិកា​ ​ដែល​ជួប​វិបត្តិ​បាន​មួយ​កំរិត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មាន​ជំនឿ​ជឿជាក់​ថា​ ​ឆ្លងតាម​បទពិសោធន៍​ការងារ​ ​៩​អាណត្តិ​ ​កន្លងមក​នេះ​ ​សមាជិក​ ​សមាជិកា​ ​នៃ​អង្គ​សន្និបាត​ទាំងមូល​ ​អាច​ប្រមូលផ្តុំ​បាន​នូវ​ការយល់​ដឹង​ថ្មី​ ​លទ្ធភាព​ថ្មី​ ​និង​សកម្មភាព​ថ្មី​ ​ដើម្បី​ធ្វើឲ្យ​គោលបំណង​ ​សំណូមពរ​របស់​សមាគម​បុគ្គលិក​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ទិសដៅ​ការងារ​សំរាប់​អាណត្តិ​ទី​១​០​របស់​ខ្លួន​ ​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​ទៀត​៕​

 

អត្ថបទជាប់ទាក់ទង