​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំណើរ​ការសាកល្បង​ប្រព័ន្ធ​ 5​G​ ​របស់​ក្រុមហ៊ុន​សែល​កាត​ (​Cell​card​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំណើរ​ការសាកល្បង​ប្រព័ន្ធ​ 5​G​ ​របស់​ក្រុមហ៊ុន​ ​Cell​card​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​និ​យោ​ជិ​ក​ ​ក្រុមហ៊ុន​ ​សែល​កាត​ ​ជាច្រើន​ផង​ដែរ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ “​ខ្ញុំ​ពិតជា​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​ដំណើរ​វិវត្តន៍​នៃ​គម្រោង​បច្ចេកវិទ្យា​ 5​G​ ​របស់​ក្រុមហ៊ុន​សែល​កាត​(​Cell​card​) ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​សេដ្ឋកិច្ច​ឌី​ជី​ថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​” ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ 5​G​ ​នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ​ហើយ​ទន្ទឹម​នឹង​នោះ​យើង​ក៏​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ដើម្បី​ចាប់​យក​រាល់​អត្ថប្រយោជន៍​របស់​វា​ ​និង​ធានា​ថា​បច្ចេកវិទ្យា​នេះ​ពិតជា​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​ជួយ​លើកស្ទួយ​ដល់​វិ​ស័យ​ឧស្សាហកម្ម​ក្នុងស្រុក​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​ផង​ដែរ​”​។​ ​លើស​ពីនេះទៅ​ទៀត​ ​យើង​ចង់​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជាគោល​ដៅ​លេចធ្លោ​ផ្នែក​បច្ចេកវិទ្យា​ 5​G​ ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​និង​សម្រាប់​ក្រុមហ៊ុន​ទាំងអស់​ ​ដែល​មានបំណង​ចង់​ក្លាយ​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ប្រតិភូ​ ​បាន​អញ្ជើញ​ទស្សនា​បទ​បង្ហាញ​ដោយ​ផ្ទាល់​នូវ​ការ​ធ្វើ​តេ​ស្ត​បច្ចេកវិទ្យា​ 5​G​ ​នៅ​ក្រុមហ៊ុន​សែល​កាត​ ​ដោយ​លទ្ធផល​ធ្វើ​តេ​ស្ត​បាន​បង្ហាញ​នូវ​ក​ម្រិ​ត​ល្បឿន​អុី​ន​ធឺ​ណិ​ត​ដ៏​លឿន​អស្ចារ្យ​ ​រហូតដល់​ទៅ​ 1.6 ​G​b​p​s ​។​ ​ការ​ធ្វើ​តេ​ស្ត​បង្ហាញ​ជូន​នេះ​ ​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​នូវ​ការ​ត្រៀមលក្ខណៈ​រួចរាល់​ទៅលើ​ផ្នែក​បច្ចេកទេស​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន​ ​សែល​កាត​ ​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ថ្មី​នេះ​មក​បម្រើ​ជូន​អតិថិជន​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​០​៕

អត្ថបទជាប់ទាក់ទង