លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក បានដឹកនាំគណៈប្រតិភូនារី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០
![Ministry of Post and Telecommunications](https://asset.cambodia.gov.kh/mptc/2020/05/HBBvljMo-mptc-media-4154.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូនារី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅព្រះបរមរាជវាំង ដែលរួមមាន លោកជំទាវជាថ្នាក់ដឹកនាំ លោកជំទាវជាភរិយាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន៤១រូប លោកជំទាវក្នុងគណៈកម្មការមូលនិធិវិបស្សនាធុរៈសារនាឋពោធិរាជ ០៧រូប សរុបទាំងអស់ចំនួន ៤៨រូប ៕