​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៩​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ អេ ​សុភា​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​កិច្ចប្រជុំ​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ ​អង្គភាព​ជំនាញ​ ​ព្រមទាំង​តំណាង​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​ជាច្រើន​កុះករ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​តាម​ការ​ធ្វើ​ជំរឿន​អន​ឡា​ញ​របស់​​​ក្រសួង​ ​ដែល​បាន​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​ជំរឿន​នេះ​ផ្តោត​ទៅលើ​ទិន្នន័យ​សំខាន់​ៗ​ ​ដូចជា​ ​ចំណេះ​ដឹង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ ​អត្រា​អ្នកមាន​ស​ម្ភារៈ​បច្ចេកទេស​ប្រើប្រាស់​ ​ប្រភេទ​ស​ម្ភារៈ​បច្ចេកទេស​ដែល​កំពុង​ប្រើប្រាស់​ ​អត្រា​ប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ ​ការយល់​ដឹង​ពី​សន្តិសុខ​ព័ត៌មាន​វិទ្យា​។​ល​។​

​ចេញពី​លទ្ធផល​ដែល​ប្រមូល​បាន​តាម​រយ​:​ជំរឿន​អន​ឡា​ញ​លើ​អក្ខរកម្ម​ឌី​ជី​ថល​នេះ​ ​គេ​នឹង​អាច​ស្វែងយល់​បាន​ពី​ក​ម្រិ​ត​អក្ខរកម្ម​ឌី​ជី​ថល​ ​របស់​មន្ត្រី​រាជការ​ទាំងអស់​ក្នុង​ក្របខណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​, ​រៀបចំ​មូលដ្ឋាន​សម្រាប់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្ទៃក្នុង​របស់​​​ក្រសួង​ ​អោយ​ចំ​ទិសដៅ​ ​និង​សម​ស្របតាម​តម្រូវ​ការ​ជាក់ស្តែង​ ​និង​រៀបចំ​គោល​នយោបាយ​ឌី​ជី​ថល​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​ការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​អោយ​មាន​នូវ​ចំណេះ​ដឹង​និង​អក្ខរកម្ម​ឌី​ជី​ថល​ ​គឺជា​កត្តា​គន្លឹះ​ចំបង​មួយ​ ​ក្នុង​ការ​រួមចំណែក​ដល់​ការរៀបចំ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​ពេល​ខាងមុខ​៕

អត្ថបទជាប់ទាក់ទង