​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៩​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​ប្រធាន​បទ​ “ ​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ក្រុម​ការងារ​យេ​ន​ឌ័​រ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លោក​ ​លោកស្រី​ ​គណៈប្រតិភូ​អម​ដំណើរ​ ​និង​សមាជិក​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ ​ចូលរួម​សរុប​ប្រមាណ​ ​១​៦​២​នាក់​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​លោកជំទាវ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធានគណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អាន​ព្រះរាជសារ​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិ​នាថ​ ​សី​ហ​នុ ​ព្រះវ​ររាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្រោម​ប្រធាន​បទ​ ” ​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ “ ​ជូន​ដល់​អង្គ​ពិធី​។​

​មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​មាន​គោលបំណង​ ​រំលឹក​ដល់​សេចក្តីក្លាហាន​ ​និង​ការ​ខិតខំ​តស៊ូ​របស់​បុព្វបុរស​ជា​ស្ត្រី​ទូ​ទាំងសកល​លោក​ ​ដើម្បី​សិទ្ធិ​ ​សេរីភាព​ ​និង​តួនាទី​ ​ស្មើគ្នា​ ​រវាង​បុរស​ ​និង​ស្ត្រី​នៅ​ក្នុង​សង្គម​។​ ​សំខាន់​ជាង​នេះ​ទៀត​ ​ទិវា​​​នេះ​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំងអស់គ្នា​នា​សម័យ​បច្ចុប្បន្ន​ ​អាច​ឆ្លុះបញ្ចាំង​ ​និង​អប​អរសាទរ​ ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​ក្នុង​ការ​លើក​ក​ម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម​ ​រួម​មាន​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​វប្បធម៌​ ​និង​នយោបាយ​ ​។​ ​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​លោកជំទាវ​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​ក្នុងនាម​ថ្នាក់​ដឹកនាំ​ ​ខ្ញុំ​សូម​គាំទ្រ​លើ​ប្រធាន​បទ​ “ ​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​” ​បាន​រំលេច​ពី​តម្លៃ​សុខ​សន្តិភាព​ ​និង​អរគុណ​សន្តិភាព​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​នឹង​កំពុង​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​ឆ្ពោះទៅ​មុខ​ទៀត​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រោម​ការ​​​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ប្រទេស​កម្ពុជា​ ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថែរក្សា​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​លើ​ពិភពលោក​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ជាប់​ព្រំដែន​ ​កសាង​តំបន់​ព្រំដែន​ ​ជា​តំបន់​សន្តិភាព​ ​មិត្តភាព​ ​សហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​។​

​មុននឹង​បញ្ចប់​ ​លោកជំទាវ​ ​បាន​កោតសរសើរ​ដល់​គណៈកម្មាធិការ​អនុ​សាខាសមាគម​នារី​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​ ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូល​រួមចំណែក​គាំទ្រ​កិច្ចការ​មនុស្សធម៌​ ​ការ​លើក​ក​ម្ពស់​សមត្ថភាព​ ​ជីវភាព​សិទ្ធិ​ ​ឋានៈ​ ​តួនាទី​ ​សុខុមាលភាព​ស្ត្រី​ ​និង​ការ​ទប់​ស្កាត់​អំពើ​ហឹង្សា ​និង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​លោកជំទាវ​ ​បាន​អញ្ជើញ​ចែក​ជូន​នូវ​អំណោយ​អនុ​ស្សា​វ​រី​យ៍ ​ជូន​ដល់​បងប្អូន​ជានា​រី​ ​ដែល​បាន​ចូលរួម​ ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​សំពត់​សឹង្ហ​១​ ​សាប៊ូ​២​ដុំ​ ​និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង