​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ទទួលបន្ទុក​ជា​អគ្គនាយក​ ​និង​ក្រុមប្រឹក្សា​ភិ​បាល​ ​នៃ​ទូរគមនាគមន៍​កម្ពុជា​ ​សម្រាប់​អាណត្តិ​ទី​៦​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​០​៣​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​សាល​ប្រជុំ​ទូរគមនាគមន៍​កម្ពុជា​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​សម្រាប់​អាណត្តិ​ទី​៦​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ថ្នាក់​ដឹកនាំ​ ​និង​និ​យោ​ជិ​ក​ទូរគមនាគមន៍​កម្ពុជា​ ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ព្រមទាំង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរគមនាគមន៍​ ​សរុប​ប្រមាណ​ ​២​០​០​នាក់​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ដល់​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ថ្នាក់​ដឹកនាំ​ទូរគមនាគមន៍​កម្ពុជា​ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​ជូន​អតិថិជន​ប្រកបដោយ​ស្មារតី​ម្ចាស់ការ​ ​ភក្តីភាព​ ​និង​មាន​សីលធម៌​វិជ្ជាជីវៈ​ ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​បម្រើ​អតិថិជន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​។​ ​ជាពិសេស​ ​ដើម្បី​សម្រេច​បាន​នូវ​វត្ថុបំណង​នេះ​ ​ថ្នាក់​ដឹកនាំ​ ​និង​និ​យោ​ជិ​ក​ទូរគមនាគមន៍​កម្ពុជា​ ​ត្រូវ​មាន​ទស្សន​ទាន​ផ្លាស់ប្តូរ​ឥរិយាបថ​ ​និង​ផ្នត់គំនិត​ “​មន្ត្រី​រាជការ​” ឱ្យ​ទៅជា​ “​អ្នកផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ ​ប្រកបដោយ​ភាព​ស្មោះត្រង់​ ​និង​ទាន់ពេល​វេលា​”​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋ​ម​ន្រ្តី ​បាន​ផ្តល់​ជា​គំនិត​ខ្លះ​ៗ​ដែល​ជា​ធាតុ​ចូល​សម្រាប់​ការ​អនុវត្ត​ ​ដើម្បី​រួមចំណែក​ដល់​ការដោះស្រាយបញ្ហា​ប្រឈម​នានា​ ​ដូច​ខាងក្រោម​៖​

(​១​). ​បន្ត​រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វប្បធម៌​សហការ​ ​និង​សាមគ្គីភាព​ផ្ទៃក្នុង​ ,

(​២​).​ពន្លឿន​ការ​រៀបចំផែនការ​ធុរកិច្ច​រយៈពេល​ខ្លី​ ​និង​វែង​ ,

(​៣​). ​ក្រុមប្រឹក្សា​ភិ​បាល​ ​អគ្គនាយក​ ​ថ្នាក់​ដឹកនាំ​ ​និង​និយោជិត​តាម​បណ្តា​នាយកដ្ឋាន​ ​អង្គភាព​ក្រោម​ឱវាទ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​តាម​តួនាទី​ ​ភារកិច្ច​រៀងៗខ្លួន​ដើម្បី​ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធ​ភាព​ខ្ពស់​ ,

(​៤​). ​ថ្នាក់​ដឹកនាំ​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ ​ទ​.​ក​ ​ត្រូវ​ចូលរួម​ជាមួយ​និយោជិត​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ជាពិសេស​ការងារ​បច្ចេកទេស​ ​និង​អាជីវកម្ម​ដែល​កំពុង​មាន​ភាព​ប្រកួតប្រជែង​ ,

(​៥​). ​ពង្រីក​តំបន់​សេវា​គ្របដណ្តប់​ ​និង​ពង្រីក​ទីតាំង​អាជីវកម្ម​គ្រប់​ខេត្ត​-​ក្រុង​ ​ឲ្យ​នៅ​កៀក​ជាប់​ជាមួយ​អតិថិជន​ ​និង​ពង្រឹង​ការងារ​ផ្នែក​អាជីវកម្ម​ឲ្យ​មាន​លក្ខណៈ​បត់បែន​ ​និង​រស់រវើក​(​Flexible​)

(​៦​). ​សហការ​ជាមួយ​ដៃគូ​ធុរកិច្ច​ពី​វិ​ស័​យ​ឯកជន​ក្នុង​បំណង​បង្កើត​ទុន​វិនិយោគ​លើ​សេវា​ថ្មីៗ​ពិសេស​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​រួច​ ,

(​៧​). ​ធ្វើ​កំណែ​ទម្រង់​រចនា​ស​ម្ព័ន្ធ​ការងារ​រដ្ឋបាល​ ​អាជីវកម្ម​ ​និង​បច្ចេកទេស​ ​ដោយ​ចាត់តាំង​និយោជិត​ឲ្យត្រូវតាម​ជំនាញ​ ​និង​លើកទឹកចិត្ត​និយោជិត​ដែល​ខិតខំ​ប្រឹងប្រែង​បំ​ពេញការ​ងារ​ ,

(​៨​). ​ពង្រឹង​ការ​ប្រមូល​ចំណូល​គ្រប់​ប្រភេទ​ ​និង​ទារបំណុល​ ​ព្រមទាំង​កាត់បន្ថយ​ចំណាយ​ដែល​មិនសូវ​ចាំបាច់​ ​និង​

(​៩​). ​បន្ត​ចែករំលែក​បទពិសោធន៍​ការងារ​ ​និង​បណ្តុះបណ្តាល​និយោជិត​ឲ្យ​មាន​ជំនាញ​ខ្ពស់​ក្នុង​វិជ្ជាជីវៈ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍