​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​កើត​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយក​រដ្ឋ​ម​ន្រ្ដី ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ភ្ញៀវកិត្តិយស​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាច្រើន​កុះករ​។​

ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​ទេសរដ្ឋមន្ត្រី​ ​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ​បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​ការងារ​ធំ​ៗ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ក្នុងរយៈពេល​កន្លងមក​នេះ​ ​ទាក់ទង​នឹង​ការរៀបចំ​គោល​នយោបាយ​ជាតិ​ ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិ​ស័យ​ ​ការ​ធ្វើ​កំណែ​ទម្រង់​ទូទៅ​របស់​ស្ថាប័ន​ ​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​ ​ប្រសិទ្ធ​ភាព​នៃ​បញ្ញត្តិ​កម្ម​ ​ការ​ប​ង្រ្កា​ប​បទល្មើស​ ​និង​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ ​និង​ការ​ធ្វើ​ទំនើបកម្ម​ឧបករណ៍​ស​ម្ភារៈ ​ការ​កសាង​ពង្រីក​វិសាលភាព​ ​និង​ពង្រីក​ប្រសិទ្ធ​ភាព​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​និង​I​C​T​ ​ការប្រកួតប្រជែង​ក្នុង​លក្ខណៈ​ស្មោះត្រង់​ ​និង​យុត្តិធម៌​ ​ការ​អភិវឌ្ឍ​ ​និង​បង្កើន​សមត្ថភាព​ធនធានមនុស្ស​ ​ការ​គាំពារ​ជីវភាព​មន្ត្រី​រាជការ​ ​និយោជិត​ ​ដើម្បី​ធានា​បាន​នូវ​ភាព​រឹង​មាំ​នៃ​ស្មារតី​សាមគ្គីភាព​ ​ឯកភាព​ផ្ទៃក្នុង​ ​បង្កើត​បាន​នូវ​វប្បធម៌​ការងារ​ថ្មី​មួយ​ ​និង​បរិស្ថាន​យុត្តិធម៌​ ​សមធម៌​ ​និង​តម្លា​ភាព​ផ្អែកលើ​ផល​ប្រយោជន៍ជាតិ​ ​និង​ផលប្រយោជន៍​រួម​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ ​បាន​មានប្រសាសន៍ថា​ ​ឯកឧត្តម​ ​សូម​គោរព​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​ ​តែងតាំង​ ​ឯកឧត្តម​ជា​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ ​ក៏បាន​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​ក្នុង​ការ​​​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​រយៈពេល​ជិត​៥​ឆ្នាំ​កន្លងមក​ ​ដែល​ធ្វើ​ឱ្យវិ​ស័​យ​នេះ​មានការ​ប្រែប្រួល​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ​ឆ្លើយតប​ទៅ​និង​គោល​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​។​ ​ឯកឧត្តម​ ​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តីទុកចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​សភា​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ដើម្បី​ជា​សក្ខីភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ​ ​ឯកឧត្តម​ ​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ ​ខិតខំ​អនុវត្ត​កម្មវិធី​គោល​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​លើ​កម្មវិធី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ​និង​ការ​អភិវឌ្ឍ​ វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​គ្របដណ្តប់​ឱ្យ​បាន​ដល់​ទី​ជនបទ​ដែល​គ្មាន​សេវា​ ​ឬ​ ​មាន​សេវា​ទូរគមនាគមន៍​មិនទាន់​គ្រប់គ្រាន់​ ​និង​តំបន់ជនបទ​ ​ដែល​មា​នសក្តានុពល​ខាងសេដ្ឋកិច្ច​ ​និង​ទេសចរណ៍​។​

​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​បាន​មានប្រសាសន៍ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នៅ​មានការងារ​អាទិភាព​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​អនុវត្ត​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ ​ការ​ផ្តល់​សេវា​ ​និង​ការ​គ្រប់គ្រង​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ឱ្យ​កាន់តែ​រីក​ចម្រើន​ជឿនលឿន​គុណភាព​ខ្ពស់​ស្របតាម​តម្រូវ​ការ​របស់​ប្រជាជន​ ​និង​ វិឌ្ឍ​នា​ការ​ ​ក្នុង​តំបន់​ ​និង​សកលលោក​។​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​សកម្ម​ ​និង​ប្រកបដោយ​ថាមពល​របស់​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ជាពិសេស​ ​ការ​គាំទ្រ​ ​និង​ខិតខំ​ប្រឹងប្រែង​រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ថែមទៀត​ ​ជូន​មាតុភូមិ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍